ជាតិ
ពីនេះ ពីនោះ
តើពាក្យ «សំបុរ, សម្បុរ, សម្បុល, សំបុល» មួយណាត្រឹមត្រូវ?
× ពន្យល់ពាក្យ
តើពាក្យ «សំបុរ, សម្បុរ, សម្បុល, សំបុល» មួយណាត្រឹមត្រូវ?
មនុស្សភាគច្រើនតែងតែសរសេរពាក្យនេះច្រឡំដោយមិនដឹងថាសរសេរជាជើងតម្រួត និងបញ្ចប់ដោយព្យញ្ចានៈ «រ» ឬ «ល» នោះទេ។ នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវ គឺសរសេរជា «សម្បុរ»ជានាម មានន័យថា ព័ណ៌ សម្រាប់ប្រើចំពោះមនុស្ស និងសត្តនិករទាំងពួង។ ឧទាហរណ៍៖ ខ្ញុំដើរអម្បាញ់មិញប្រទះមនុស្សកំលោះម្នាក់រាងស្តើង សម្បុរសណ្តែកបាយដឹកគោកម្រៀវមួយសម្បុរត្នោត (កុំនិយាយថា មនុស្សព័ណ៌សណ្តែកបាយ, គោព័ណ៌ត្នោត,...)៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com