ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
បោះឆ្នោត
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាចំបាប់កម្ពុជារកឃើញយុវជនឆ្នើមប្រចាំឆ្នាំ២០១៥ក្នុងទម្ងន់ផ្សេងៗគ្នា
27, Jan 2015 ,
11:17 am
រូបភាព
×
ដោយ:
រួបរួម
ព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់យុវជនលើកទី៤ដែលរៀបចំដោយសហព័ន្ធកីឡាចំបាប់កម្ពុជា ក្រោមការឧបត្ថម្ភរបស់បុរសជនជាតិអាមេរិក Casey Barnett ដែលអនុប្រធានទីមួយសហព័ន្ធ និងជានាយកសាលា Cam-Ed បានបិទការប្រកួតរបស់ខ្លួនហើយកាលពីថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០១៥ ។
ព្រឹត្តិការណ៍ដែលមានការចូលរួមពីកីឡាករ-កីឡាការិនី២៥៥នាក់ (ស្រី២០នាក់) មកពីក្លិបចំនួន១១ ទូទាំងប្រទេស បានបើកការប្រកួតកាលពីថ្ងៃសៅរ៍កន្លងមកនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្លិបម៉ឺនឯកមកពីវិហារខេត្តកណ្តាល ទទួលបានមេដាយច្រើនជាងគេ ខណៈក្លិបកីឡាចំបាប់ភ្នំពេញ (Phnom Penh Wrestling Club) និងក្លិបចំបាប់រិទ្ធិសែនមានរិទ្ធ មកពីខេត្តកំពង់ឆ្នាំង ឈរនៅលំដាប់បន្តបន្ទាប់។
នៅក្នុងការប្រកួត ដែលមានកីឡាករ កីឡាការិនីចំបាប់មកពីទូទាំងប្រទេសចូលរួមចំនួន ១៥៥ នាក់ (ស្រី២០) តំណាងឲ្យក្លិបចំនួន១១នោះ គឺបានបើកការប្រកួតតាំងពីថ្ងៃសៅរ៍ មកម្ល៉េះក្រោមបរិយាកាសយ៉ាងសប្បាយរីករាយបំផុត ប៉ុន្តែគិតត្រឹមថ្ងៃអាទិត្យ ម្សិលមិញនេះ ការប្រកួតដ៏សំខាន់នេះទើបបានបញ្ចប់នូវលើវិញ្ញាសា ៣ ប៉ុណ្ណោះ ខណៈវិញ្ញាសាចំនួន ១៦ ទៀត និងត្រូវប្រកួត ដើម្បីរកម្ចាស់ជ័យលាភីពេញមួយថ្ងៃចន្ទនេះ។
សម្រាប់ជើងឯកកុមារតូច ជ័យលាភីប្រភេទ S បានទៅលើកុមារា យឺន ធារ៉ា នៃក្លិបយាយព្រីងមានរិទ្ធិ កុមារា គង់ លីម៉េង នៃក្លិបរិទ្ធិសែន បានមេដាយមាសលើប្រភេទ M កុមារា ហាត គឹមហាក់ នៃក្លិបឃ្លាំងមឿង ខេត្តពោធិ៍សាត់ គ្រប់គ្រងតំណែងជើងឯកកុមារប្រភេទ M+ ខណៈប្រភេទ L ធ្លាក់ទៅលើកុមារា លី តារា នៃក្លិបរ៉ៃយ៉ុង។
ចំពោះការប្រកួតជើងឯកអាយុក្រោម២៣ឆ្នាំ កីឡាការិនី ប៉ូ សោភា នៃក្លិប CICI បានមេដាយមាសក្នុងទម្ង់៤៩គីឡូក្រាម ស្របពេលដែលកីឡាការិនី ចាប សុនាងនៃក្លិបបារមីម៉ឺនឯក ស៊ីដាច់គេក្នុងទម្ងន់៥៥គីឡូក្រាម សម្រាប់អាយុក្រោម១៨ឆ្នាំ។
សម្រាប់ការប្រកួតផ្នែកបុរសអាយុក្រោម១៨ឆ្នាំ កីឡាករ ហួត ពេជ្រ នៃក្លិបពន្លឺរិទ្ធិសែន ឈ្នះមេដាយមាស ក្នុងប្រភេទទម្ងន់ពី៤៦ ទៅ៥០គីឡូក្រាម ខណៈកីឡាករ រឿង ឆវ័ន្តនៃក្លិបម៉ឺនឯក គឺជាកីឡាករកំពូលក្នុងប្រភេទទម្ងន់ពី៥១ ទៅ៥៥គីឡូក្រាម។
ក្លិបម៉ឺនឯកមានកីឡាករឆ្នើមពីររូបទៀត គឺកីឡាករ យុន ប៊ុនណេត ដែលឈ្នះមេដាយមាសក្នុងទម្ងន់ពី៥៦ ទៅ៦០គីឡូក្រាមសម្រាប់អាយុក្រោម១៨ឆ្នាំ និងកីឡាករ ដំ ដេត ជើងឯកក្នុងទម្ងន់ពី៦១ ទៅ៦៦គីឡូក្រាមសម្រាប់អាយុក្រោម២៣ឆ្នាំ។
ជាមួយគ្នានេះ ផងដែរ កីឡាករ ពេជ្រ សុភ័ត្រា នៃក្លិបវិហារសួគ៌ ក្លាយជាជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ ក្នុងទម្ងន់ពី៦៦ ទៅ៧០គីឡូក្រាម ខណៈកីឡាករនៃក្លិបចំបាប់ភ្នំពេញ ឈ្នះមេដាយមាសបីបន្ថែមទៀត ដែលរួមមាន យឹម សំណាង ក្នុងទម្ងន់ពី ៥០ទៅ៥៥គីឡូក្រាម អេង វាសនា ក្នុងទម្ងន់ពី៥៦ទៅ៦០គីឡូក្រាម និងយឹម ដារ៉ា ក្នុងទម្ងន់ពី៦៧ ទៅ៧៣គីឡូក្រាម៕
រូបភាពទាំងអស់ផ្តល់ដោយលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា និងហ្វេសប៊ុកផ្លូវការ Wrestling Federation of Cambodia
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
យោងតាមប៉ូលិស បានឲ្យដឹងថា… នេះគឺជាឃ្លាខ្មែរដែលកូនខ្មែរឧស្សាហ៍សរសេរខុស
1 សប្តាហ៍
ពាក្យ«ស្រីសន្ធរ» មិនមែនមកពីពាក្យ«ស្រីសឈរ»ទេ!
4 ថ្ងៃ
សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ដែលផ្សាយវីដេអូកុហកអំពីការចាប់ក្មេងវះក្រលៀន
1 ថ្ងៃ
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ឈានចូលដល់វ័យ៩០ឆ្នាំ
1 សប្តាហ៍
ពលរដ្ឋជាង២០០គ្រួសារប្រឈមនឹងការដកកម្មសិទ្ធិដីពីតំបន់រុនតាឯកវិញ
សៀមរាប
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម