កីឡាជាតិ
ជាតិ
Hun Sen Cup៖ Albirex, ត្រាយអាស៊ី និង គីរីវង់ នឹងដឹងអនាគតរសៀលនេះ 
ចាន់ រិទ្ធី កីឡាករនៃក្លិបត្រាយអាស៊ីភ្នំពេញ
×![]()
ទោះជាវគ្គជម្រុះតាមពូលនៃពានរង្វាន់ Hun Sen Cup 2015 ដែលកំពុងរៀបចំនៅទីលានមជ្ឍមណ្ឌល និង សាលាបាល់ទាត់ជាតិបាទី រកឃើញក្រុមចំនួន ៦ ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយយ៉ាងណាក៏ដោយ តែរសៀលថ្ងៃទី ២៧ មករា ឆ្នាំ ២០១៥ នេះត្រូវបន្តកាត់ក្ដីក្រុមចំនួន ៣ ដោយយកតែ ២ ក្រុមប៉ុណ្ណោះឡើងទៅជាមួយគេ។
ក្រុម ទាំង ៣ មាន Albirex Niigata Phnom Penh នៅពូល A និង ក្រុមត្រាយអាស៊ីភ្នំពេញ រួមទាំង គីរីវង់សុខសែនជ័យ ក្នុងពូល B សុទ្ធតែនៅសល់ ១ ប្រកួតក្នុងដៃដូចគ្នា។
សូមបញ្ជាក់ថា ក្រុមចំនួន ៦ ដែលមានឈ្មោះឡើងទៅវគ្គបន្ត មុនគេនោះគឺ អគ្គស្នងការដ្ឋាននគរបាលជាតិ (ពូល A), បៀលប្រាយ (ពូល B), ភ្នំពេញក្រោន និង បឹងកេតអង្គរ (ពូល C), ស្វាយរៀង និង ណាហ្គាវើល (ពូល D) ក្រោយប្រកួត ២ លើកឈ្នះទាំង ២ មាន ៦ ពិន្ទុដូចគ្នា។
វគ្គជម្រុះតាមពូលនេះនឹងបញ្ចប់នៅថ្ងៃទី ២៨ មករា ស្អែកនេះ មុនប្តូរទីលានទៅប្រកួតវគ្គជុំចុងក្រោយ ទាំងវគ្គ១/៤, ១/២ និង វគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានខេត្តស្វាយរៀង ស្របពេលប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកនឹងទទួលបានពាន ១ អមដោយទឹកប្រាក់ពានចំនួន ៨០ លានរៀល ចំណែកជើងឯករកបានទឹកប្រាក់ ៤០ លានរៀល និង លេខ ៣ ចំនួន ២០ លានរៀល។
សម្រាប់កម្មវិធីជម្រុះតាមពូលចុងក្រោយប្រចាំពូល A និង B ចាប់ពីម៉ោង ៣ : ៣០ នាទីរសៀលនេះលើទឹកដីខេត្តតាកែវ មាន៖
គូទី១ អគ្គស្នងការដ្ឋាននគរបាលជាតិ Vs ខេត្តក្រចេះ
គូទី២ Albirex Niigata PP Vs ខេត្តត្បូងឃ្មុំ
គូទី២ បៀលប្រាយ Vs ត្រាយអាស៊ីភ្នំពេញ
គូទី៤ គីរីវង់សុខសែនជ័យ Vs ខេត្តកំពត (Live BTV)
© រក្សាសិទ្ធិដោយ thmeythmey.com