កីឡាជាតិ
ជាតិ
កីឡាករប្រដាល់ ៨ នាក់ ដើរប្រកួតតាមខេត្តផ្សព្វផ្សាយពីស៊ីហ្គេម ២០២៣ 
រូបថតផ្តល់ដោយ Shing Long
×![]()
កីឡាករប្រដាល់ជាតិចំនួន ៨ នាក់ ចែកជា ២ ពូល មាន ពូល A ធី តុងហ៊ី, ទេស សំខាន់, ពេជ្រ ប៊ុនធឿន, តក់ សោភ័ណ្ឌ និង ពូល B មាន ឈិន ក្វាន់ង៉ុយ, ប្រាក់ ចាន់ស៊ីន. ហ៊ឹម សារ៉ាន់, នេន វណ្ណា ត្រៀមចេញទៅលើសង្វៀនចល័តតាមបណ្ដាខេត្តនានា ដណ្ដើមខ្សែក្រវាត់ «ស្រាបៀរ Black Panther» លើទម្ងន់ ៦៣,៥ គីឡូក្រាម ដើម្បីផ្សព្វផ្សាយពីយុទ្ធនាការកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ។
កម្មវិធីប្រដាល់នេះក្រោមការសហការរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួន។ ការប្រកួតចាប់ពីថ្ងៃទី ១៤ កុម្ភៈ ដល់ ៣ ឧសភា ឆ្នាំ ២០១៥ ពីខេត្តកណ្ដាល, ខេត្តព្រះសីហនុ, ខេត្តក្រចេះ, ខេត្តកំពង់ធំ និង វគ្គផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។
ក្នុងសន្និសីទសារព័ត៌មានព្រឹកមិញ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រំពឹងថាការប្រកួតប្រដាល់នេះនឹងបញ្ជ្រាបដល់ប្រជាជនតាមចុងកាត់មាត់ញក ឱ្យដឹងថាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ក្នុងពេលខាងមុខ។ ប្រដាល់ជាកីឡាគំរូមួយ ឈាមមុខគេ ក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ។
ចំពោះរង្វាន់ត្រៀមផ្ដល់ជូនកីឡាករជយលាភីមាន៖
ជើងឯក៖ ខ្សែក្រវាត់ចំនួន ១, ថវិការ ២០០០ ដុល្លារអាមេរិក, នាឡិកាដៃម៉ាក រ៉ាដូ តម្លៃ ៧០០ ដុល្លារ ១ គ្រឿង និង ស្រាបៀរអង្គរ ២០ កេស។
ជើងឯករង៖ ថវិកា ១៥០០ ដុល្លារ, នាឡិកាដៃម៉ាក រ៉ាដូ តម្លៃ ៤០០ ដុល្លារ ១ គ្រឿង និង ស្រាបៀអង្គរ ១៥ កេស។
លេខ៣៖ ទឹកប្រាក់ ១០០០ ដុល្លារ នាឡិកាដៃម៉ាករ៉ាដូ តម្លៃ ៣០០ ដុល្លារ ១ គ្រឿង ស្រាបៀអង្គរ ១០ កេស។
លេខ ៤៖ បានថវិកា ៥០០ ដុល្លារ និងស្រាបៀ ៥ កេស។
ប្រកួតដំបូងនឹងធ្វើនៅថ្ងៃទី ១៤ ខែកុម្ភៈ នៅក្នុងទីរួមស្រុកកោះធំ ខេត្តកណ្ដាល ដោយមាន ៤ គូនៅវគ្គជម្រុះតាមពូលនេះ៖
គូទី១ ធី តុងហ៊ី ប៉ះ ពេជ្រ ប៊ុនធឿន
គូទី២ តក់ សោភ័ណ្ឌ ប៉ះ ទេស សំខាន់
គូទី៣ ឈិន ក្វាន់ង៉ុន ប៉ះ ហឹម សារ៉ាន់
គូទី៤ ប្រាក់ ចាន់ស៊ី ប៉ះ នេន វណ្ណា
© រក្សាសិទ្ធិដោយ thmeythmey.com