ជាតិ
ពីនេះ ពីនោះ
របៀបបង្រៀនអ្នក ឲ្យមានថ្វីមាត់ល្អ
× ពាក្យចាស់ពោលថា របស់ដែលមើលចូលទៅ មិនមែនជាថ្វីមាត់ទេ តែនិយាយចេញមក ទើបជាថ្វីមាត់ ហើយរបស់ដែលអ្នកស្រូបយក មិនមែនជាថ្វីមាត់ទេ ប៉ុន្តែ របស់ដែលអ្នកបង្ហាញចេញមក ទើបជាថ្វីមាត់ដ៏អស្ចារ្យ។ ដូចនេះ ថ្វីមាត់ជាសមត្ថភាពម្យ៉ាង ដែលអ្នកត្រូវមានក្នុងការរកស៊ី។ បើគ្មានវាទេ មុខរបរអ្នកមិនអាចដំណើរការបានឡើយ ព្រោះវាជាគន្លឹះសំខាន់បំផុត។ តើគួរហ្វឹកហាត់យ៉ាងណា ទើបអាចមានថ្វីមាត់ល្អនោះ?
1. ការរៀនអានឲ្យស្ទាត់មាត់ មានន័យថា ត្រូវយកអត្ថបទមួយចំនួនមកអានឲ្យលឺៗ ហើយអានឲ្យលឿន។ វាមិនត្រឹមតែបង្កើនថ្វីមាត់អ្នកទេ តែថែមទាំងអាច បង្កើនចំណេះដឹងអ្នកទៀត។
2. ត្រូវរៀនអាននៅមុខកញ្ចក់ ដើម្បីហ្វឹកហាត់កាយវិការ និងក្រសែរភ្នែកអ្នក ហើយ នៅពេលដែលអ្នកនិយាយជាមួយភ្ញៀវ អ្នកនឹងមិនមានភាពភ័យខ្លាច។
3. ពេលដែលអ្នករៀនចេះអានលឿនហើយ អ្នកត្រូវតែរៀនចេះនិយាយពាក្យគួរសម និងមិនគំរោះគំរើយ។
4. បន្ទាប់មក ត្រូវតែរៀនចេះប្រឈមមុខនឹងភ្ញៀវ ដោយហ៊ាននិយាយជាមួយភ្ញៀវដោយក្លាហាន។
5. ត្រូវរៀននិយាយយ៉ាងណា ឲ្យភ្ញៀវពេញចិត្ត ហើយទិញផលិតផលអ្នក នោះអ្នកនឹងជោគជ័យហើយ។
ដូចនេះ អ្នកអាចរៀនតាមចំនុចខាងលើ នោះអ្នកនឹងមានថ្វីមាត់ដ៏ពូកែមួយ៕
ផ្តល់សិទ្ធិដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com