ជាតិ
ពិភពតារា៖ បេប៊ី ប្រាប់ពីគម្រោងក្នុងជីវិតស្នេហា 
×![]()
ភ្នំពេញ៖តារាសម្តែងនិងចម្រៀងវ័យ១៩ឆ្នាំកញ្ញាជុំ រចនាពេជ្រ ហៅ បេប៊ី ថ្មីៗនេះនាងបានបង្ហើបប្រាប់ឲ្យដឹងថា ចំពោះគំរោងក្នុងជីវិតស្នេហារបស់នាងប្រហែលជាខ្ទង់អាយុ២៥ឆ្នាំ ទើបនាងសម្រេចចិត្តចូលរោងការ ព្រោះនៅពេលនោះនាងប្រហែលជាចាស់ចិត្តគំនិតច្រើន និងអាចមានឈ្មោះបោះសំឡេងក្នុងសិល្បៈគ្រាន់បើសិន ។
ពាក់ព័ន្ធនឹងបញ្ហានេះបេប៊ីបានទទួលស្គាល់ថានាងពិតជាមានបុរសៗចោមរោមស្រលាញ់មែនក្នុងនោះក៏មានមនុស្សពីរនាក់បានសាកសួរដល់ចាស់ទុំដើម្បីចង់ចូលស្តីដណ្តឹងរៀបការតាមប្រពៃណី។នាងបន្តថាបុរសទាំងពីរនាក់នោះសុទ្ធតែជាមនុស្សល្អខ្ញុំធ្លាប់បានជួបមុខពួកគាត់រួចហើយតែខ្ញុំបានសម្រេចចិត្តហើយថាខ្ញុំមិនអាចទទួលយកនូវបំណងល្អរបស់ពួកគាត់បានទេដោយសារតែនៅពេលដែលខ្ញុំជួបគ្នានោះគឺក្នុងអារម្មណ៍របស់ខ្ញុំមិនបានគិតពីរឿងស្នេហាទាល់តែសោះ។នេះប្រហែលជាខ្ញុំមិនមែនជាគូនឹងពួកគាត់ឬក៏ខ្ញុំមិនទាន់ដល់គូក៏ថាបានព្រោះឆ្នាំនេះខ្ញុំទើបតែមានអាយុ១៧ឆ្នាំ ។
នាងបន្ថែមថា “និយាយតាមត្រង់ទៅចុះអារម្មណ៍របស់ខ្ញុំនៅពេលនេះមានការបែងចែកច្រើនទីមួយដោយសារតែខ្ញុំមិនទាន់មានបទពិសោធន៍នៅក្នុងសង្គមនិងជីវិតស្នេហាហើយទីពីរខ្ញុំនៅស្រលាញ់សិល្បៈខ្ញុំមានបំណងចង់ទទួលបានភាពល្បីល្បាញពីសិល្បៈឱ្យបានខ្លាំងសិនទើបខ្ញុំគិតពីរឿងអនាគត” ។
ទោះបីជាបេប៊ីមិនព្រមទទួលយកបុរសទាំងនោះមកធ្វើជាគូអនាគតក៏ដោយប៉ុន្តែនាងបានប្រាប់ថាចំពោះគំរោងរបស់នាងប្រហែលជាខ្ទង់អាយុ២៥ឆ្នាំទើបនាងសម្រេចចិត្តចូលរោងការព្រោះនៅពេលនោះនាងប្រហែលជាចាស់ចិត្តគំនិតច្រើននិងអាចមានឈ្មោះបោះសំឡេងក្នុងសិល្បៈគ្រាន់បើសិន។ពាក់ព័ន្ធនឹងបុរសដែលនាងត្រូវជ្រើសរើសជាគូអនាគតនោះបេប៊ីបញ្ជាក់ប្រាប់ថាខ្ញុំចង់បានបុរសដែលមានវ័យចំណាស់ជាងខ្ញុំនិងមានភាពស្មោះត្រង់ជាមួយខ្ញុំ។ទោះបីជាមានទ្រព្យសម្បត្តិឬមិនមានក៏បុរសនោះត្រូវតែមានចំណេះដឹងដែរ។
ពាក់ព័ន្ធនឹងជីវិតសិល្បៈបេប៊ីប្រាប់ថាការងារសិល្បៈរបស់នាងមានការរីកចំរើនខ្លាំងជាងឆ្នាំមុនៗព្រោះនាងទទួលបានការងារច្រើនមិនថាតែការដើរម៉ូតច្រៀងតាមស្ថានីយទូរទស្សន៍សម្តែងភាពយន្តខារ៉ាអូខេថតស្ប៉តនិងដើរម៉ូត៕
© រក្សាសិទ្ធិដោយ thmeythmey.com