ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ ក្លិនមាត់មិនល្អ អាចទាក់ទងបញ្ហាសុខភាពអ្វីខ្លះ?
× ការមានក្លិនមាត់មិនល្អជាប់រហូត ឬរសជាតិអាក្រក់ក្នុងមាត់ ត្រូវបានគេព្រមាន ជាសញ្ញានៃ ជំងឺអញ្ចាញធ្មេញ។ ជំងឺអញ្ចាញធ្មេញ ត្រូវបានបង្ករឡើងដោយ ការសាងសង់ នៃបន្ទះជាតិកាល់ស្យូម ឬកំទិចកំទីផ្សេងៗនៅលើធ្មេញ។ បាក់តេរី ក៏អាចបណ្តាលឱ្យ បង្កើតជាតិពុលនៅក្នុងមាត់ ដែលអាចធ្វើឱ្យរលាកអញ្ចាញធ្មេញរបស់អ្នកផងដែរ។ ប្រសិនបើជំងឺរលាកអញ្ចាញធ្មេញ នៅតែបន្តមិនបានព្យាបាលទេ វាអាចធ្វើឱ្យខូច អញ្ចាញធ្មេញ និងឆ្អឹងថ្កាមរបស់អ្នក។
មូលហេតុធ្មេញដទៃទៀត មានក្លិនមាត់មិនល្អ រួមមាន ការសម្អាតធ្មេញមិនបានស្អាត ការឆ្លងមេរោគផ្សិតក្នុងមាត់ និងការឈឺធ្មេញ។ បញ្ហាមាត់ស្ងួត ក៏អាចជាលក្ខខណ្ឌវេជ្ជសាស្ត្រមួយ ដែលបណ្តាលឱ្យមានក្លិនមាត់មិនល្អផងដែរ។ ទឹកមាត់ គឺជាកត្តាចាំបាច់ ដើម្បីធ្វើឱ្យមានសំណើម ការបន្ទន់អាហារ និងការសម្អាតមាត់ ដោយការកំទេចជាតិអាស៊ីត ដែលផលិតដោយបន្ទះកាល់ស្យូម និងការលាងចេញសំអាតឱ្យឆ្ងាយ នូវកោសិកាដែលងាប់កកកុញលើអណ្តាត អញ្ចាញធ្មេញ និងថ្ពាល់ខាងក្នុង ។ ប្រសិនបើអ្នកមិនបានយកចេញនូវ កោសិកាទាំងនេះទេ ជំនួសមកវិញ វានឹងបណ្តាលឱ្យមានក្លិនមាត់មិនល្អ។ មាត់ស្ងួត ក៏អាចនឹងត្រូវបាន បង្កឡើងដោយផលប៉ះពាល់ នៃការប្រើថ្នាំជាច្រើន ដែលវាបានជះឥទ្ធិពលលើក្រពេញទឹកមាត់ ឬការបន្តការដកដង្ហើម តាមមាត់។
ជំងឺដទៃទៀតជាច្រើន ក៏អាចបង្កឱ្យមាន ក្លិនមាត់អាក្រក់ដែរ។ នៅទីនេះ គឺជាជំងឺមួយចំនួន ដែលអ្នកត្រូវយល់ដឹង ដូចជា ជំងឺរលាកផ្លូវដង្ហើម (ជំងឺរលាកសួត ឬ ជំងឺរលាកទងសួត) ជំងឺរលាកប្រហោងក្នុងឆ្អឹងរ៉ាំរ៉ៃ ការហៀរសំបោរ ជំងឺទឹកនោមផ្អែម ការចាល់ជាតិអាស៊ីតក្នុងក្រពះរ៉ាំរ៉ៃ និងបញ្ហាថ្លើម ឬតម្រងនោម៕
© រក្សាសិទ្ធិដោយ thmeythmey.com