ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «បិទ, បិត» ប្រើ​ខុសគ្នា​យ៉ាងដូចម្តេច?
30, Jan 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ភាគច្រើន​ប្រើពាក្យ «បិទ, បិត» ប្រ​ឡំ​គ្នា​ដោយ​មិនដឹងថា ពាក្យ​ណាមួយ​បើ​ក្នុងន័យ​ណា​នោះឡើយ។  បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ គឺ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា។


ទី១. ពាក្យ «បិទ» ជា​កិរិយាសព្ទ មានន័យថា ខ្ទប់, រាំង, ភ្ជិត, ធ្វើ​ឲ្យ​ជិត។ ឧទាហរណ៍៖ បិទទ្វារ, បិទផ្លូវ។ល។
ទី២. ពាក្យ «បិត» ជា​កិរិយាសព្ទ មានន័យថា កាន់​ទប់​ដោយ​ដៃ​ទាំងពីរ កូត, ប្រួម, សម្រួច​ដោយ​មុខកាំបិត។ ឧ​ទា​ហារ​ណ៍៖ បិតបន្ទោះ, បិតផ្តៅ, បិត​ឈើស្រួច, បិតស្រា៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com