កីឡាជាតិ
ជាតិ
កីឡដ្ឋានខេត្តស្វាយរៀងស្វាគមន៍ការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ Hun Sen Cup 2015 កីឡាករនៃក្រុមនីមួយៗដែលត្រូវប្រកួតនៅវគ្គ១/៤។ រូបថត Cam Photo Agency/Masayori Ishikawa
× ការប្រកួតកីឡាបាល់ទាត់វគ្គមួយភាគបួនផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ ប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ ដែលនឹងត្រូវបានរៀបចំឡើងជាលើកដំបូងនៅកីឡដ្ឋានខេត្តស្វាយរៀង។ ក្រុមចំនួន៨ដែលប្រជែងគ្នាដណ្តើមពាននារដូវកាលទី៩នេះ រួមមាន ម្ចាស់ការពារជើងឯក អគ្គស្នងការដ្ឋានគរបាលជាតិប៉ះបៀលប្រាយយូណាយធីត អាល់ប៊ីរិចនីហ្គាតាភ្នំពេញ ជួបភ្នំពេញត្រាយអាស៊ី បឹងកេតអង្គរតទល់ជាមួយណាហ្គាវើល ខណៈម្ចាស់ផ្ទះស្វាយរៀងស្វាគមន៍ភ្នំពេញក្រោន។
កីឡដ្ឋានខេត្តស្វាយរៀងដ៏ថ្មីសន្លាងដែលចម្ងាយប្រមាណ១៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ នឹងបើកទ្វាស្វាគមន៍ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន © រក្សាសិទ្ធិដោយ thmeythmey.com