អន្តរជាតិ
យន្តហោះ​Air Force One នឹងត្រូវ​ផ្លាស់ប្ដូរ​សម្រាប់​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ក្រោយ
30, Jan 2015 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
យោងតាម​សេចក្ដីរាយការណ៍​មួយ ពី​ប្រភព​ដែល​ស្និទ​នឹង​កងទ័ពអាកាស​អាមេរិក បាន​បង្ហើប​ឲ្យ​ដឹងថា កងទ័ពអាកាស​នឹងធ្វើ​ការផ្លាស់ប្ដូរ​យន្តហោះ Air Force Oneដែល​ប្រើ​សម្រាប់​ការធ្វើដំណើរ​របស់​ប្រធានាធិបតី​អាមេរិក ក្នុងពេល​បច្ចុប្បន្ននេះ សម្រាប់​ប្រធានាធិបតី​អាមេរិក​ដែល​ជាប់ឆ្នោត​នៅ​អាណត្តិ​ក្រោយ។



យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reutersកងទ័ពអាកាស​អាមេរិក​នឹង​ជ្រើស​រើសយក​យន្តហោះ Boeing 747-8ដែលជា​យន្តហោះ​ស៊េរី​ចុងក្រោយ​បំផុត របស់​សហគ្រាស​ផលិត​យន្តហោះ​ខ្នាត​យក្ស Boeing ដើម្បី​ជំនួស​យន្តហោះ​ដែល​កំពុង​ប្រើ​នាពេល​បច្ចុប្បន្នBoeing747 ។ យន្តហោះBoeing747 គឺ​ត្រូវបាន​កងទ័ពអាកាស​អា​មេ​រិ​ក​ជ្រើសរើស យកមក​ធ្វើ​យន្តហោះ​សម្រាប់​ប្រធានាធិបតី​Air Force One កាលពី​ឆ្នាំ ១៩៩៧ ក្នុង​រដ្ឋការ លោក George H.W. Bush ។

ការសម្រេចចិត្ត​របស់​កងទ័ពអាកាស​អាមេរិក​នេះ គឺជា​ដំណឹង​ដ៏​រីករាយ​មួយ​ដើម្បី​ស្វាគមន៍ ដល់​ក្រុមហ៊ុន Boeingខណៈពេលដែល​ក្រុមហ៊ុន​នេះ កំពុងមាន​បញ្ហា​លក់​យន្តហោះBoeing747-8មិនសូវ​ដាច់​ផង ដែល​បានធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការផលិត​យន្តហោះ​ប្រភេទ​ថ្មី​នេះ។

តាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន Boeingខ្លួន​ទទួលបាន​ការបញ្ជាទិញ​យន្តហោះ​ប្រភេទBoeing747-8 នេះ ចំនួន ៣៩គ្រឿង​ដែល​ក្នុងនោះ​គឺ​យន្តហោះ​សម្រាប់​ដឹក​អ្នកដំណើរ​ចំនួន ២៦ គ្រឿង​និង​យន្តហោះ​ដឹកទំនិញ១៣ គ្រឿង។ បើតាម​ក្រុមហ៊ុន Boeing យន្តហោះ ស៊េរី747-8មានតម្លៃ​លក់រាយ​ប្រហែល ៣៦៧,៨លាន​ដុល្លារ៕



© រក្សាសិទ្ធិដោយ thmeythmey.com