អន្តរជាតិ
ក្នុង​រយៈពេល​មួយ​វិនាទី Apple រកចំណូលបាន​ជិត១ម៉ឺន​ដុល្លារ​ពី​ការលក់​iPhone
30, Jan 2015 , 7:00 pm        
រូបភាព
ដោយ:

ក្នុង​រយៈពេល ៩០ ថ្ងៃ​កន្លងទៅនេះ ក្រុមហ៊ុន Apple បាន​លក់​ទូរ​សព្ទ​ស៊េរី iPhone អស់​ជាង ៧៤,៥ លាន​គ្រឿង ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាច​រកប្រាក់​ចំណូល​បាន​ប្រមាណ​ជា ៧៤,៦ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ CNBC ។



បើតាម​ទិន្នន័យ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន Apple គេ​អាចធ្វើ​ការប៉ាន់ស្មាន​បាន​ថា ក្នុង​រយៈពេល ១ ថ្ងៃ​ក្រុមហ៊ុន​លក់​ទូរ​សព្ទ​iPhone ជា​មធ្យម​បាន​ចំនួន ៨២៧ ៧៧៨ គ្រឿងក្នុងមួយថ្ងៃៗ ដែល​ស្មើនឹង​ប្រាក់ចំណូល​ប្រមាណ​ជាង ៨២៨ ៨៨៨ ៨៨៩ ដុល្លារ​ក្នុងមួយថ្ងៃៗផងដែរ។ ប្រសិនបើ​គេ​ធ្វើការ​គណនា ឲ្យ​កាន់តែ​លម្អិត​ជាងនេះទៀត គឺ​ក្នុង​រយៈពេល ១០ វិនាទី ក្រុមហ៊ុន​នេះ លក់​ទូរ​សព្ទ​iPhone អស់​ជា​មធ្យម ១០ គ្រឿង​ដែល​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជា ៩៥៩៤ ដុល្លារ។ 

របាយការណ៍​ពី​ក្រុមហ៊ុន​Apple ក៏បាន​បង្ហាញ​ផងដែរ​ថា គិត​មកដល់ពេលនេះ​ខ្លួន​មាន​សាច់​ប្រាក់សុទ្ធ​នៅក្នុង​ដៃ ប្រមាណ​ជា ១៧៨ ពាន់​លាន​ដុល្លារ ដែល​ទឹកប្រាក់​នេះ អាច​ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗចំនួន ១១ របស់​អាមេរិក​ដូចជា Twitter, Box, Pandora, LinkedIn, Yahoo, AOL, Groupon, Zynga Inc., Shutterfly, Yelp, និង GoPro ជាដើម ដែល​ក្រុមហ៊ុន​ទាំងនេះ ត្រូវ​ចំណាយ​ទឹកប្រាក់​តែ ៤៨ ពាន់​លាន​ដុល្លារ​គឺអាច​ទិញ​បាន​ទាំងអស់៕


© រក្សាសិទ្ធិដោយ thmeythmey.com