ជាតិ
ពីនេះ ពីនោះ
គួរធ្វើបែបណា ទើបអាជីវកម្មរបស់អ្នកទទួលបានអតិថិជនកាន់តែច្រើន?
×
អតិថិជនភាគច្រើនមិនសូវពិចារណាលើតម្លៃប៉ុន្មាននោះទេ ប្រសិនបើជាតម្លៃនោះថ្លៃខុសគ្នាបន្តិចបន្តួច។ ប៉ុន្តែពួកគេគិតថា តើម្ចាស់ក្រុមហ៊ុន ឬអ្នកលក់ផលិតផល និងសេវាកម្មទាងនោះ ចេះរស់រាយរាក់ទាក់ និងគោរពរពួកគេក្នុងនាមជាអតិថិជនដែរទេ? ចំណុចសំខាន់ៗមួយចំនួនខាងក្រោមនេះ ជាអ្វីដែលអ្នកគួរអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន៖
១. ស្វាគមន៍អតិថិជនដោយស្នាមញញឹម
២. យកចិត្តទុកដាក់ចំពោះអតិថិជនដោយការគោរព
៣. និយាយទៅកាន់អតិថិជនដោយរស់រាយរាក់ទាក់
៤. យល់ពីតម្រូវការ និងឥរិយាបទរបស់អតិថិជនឲ្យបានច្បាស់
៥. ពន្យល់ពីអត្ថប្រយោជន៍នៃផលិតផល ឬសេវាកម្មដល់អតិថិជន
៦. ធ្វើឲ្យអតិថិជនមានក្តីរំភើបជាមួយនឹងផលិតផល ឬសេវាកម្មរបស់អ្នក។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com