ជាតិ
សង្គមជាតិ
តើ​ការលក់​សាច់​ឆ្កែ​ជំរុញឱ្យមាន​ចោរលួច​សត្វ​ឆ្កែ​មែន​ឬទេ?
08, Jul 2020 , 2:48 pm        
រូបភាព
ដោយ: ថ្មីៗ
បើទោះបីជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិន​ពិសា​សាច់​ឆ្កែ​ក៏ដោយ​ក្តី ក៏​សាច់​ឆ្កែ​នៅតែ​ពេញនិយម​សម្រាប់​បុគ្គល​ខ្មែរ​មួយចំនួន​តូច​ដែរ។ នៅក្នុង​ប្រទេស​លោកខាងលិច សត្វ​ឆ្កែ គឺជា​សត្វ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មិត្តភក្តិ​របស់​មនុស្ស​មិនអាច​ខ្វះ​បាន។ នៅ​ទីនោះ គេ​មិន​ពិសា​សាច់​ឆ្កែ​ទេ។



នៅក្នុង​ប្រទេស​វៀតណាម កម្ពុជា មាន​មែន​អ្នក​ស្រឡាញ់​សត្វ​ឆ្កែ តែ​ក៏​នៅតែមាន​ដែរ​អ្នក​សម្លាប់ និង​ពិសា​សត្វ​ឆ្កែ។ ការ​ពិសា​សាច់​ឆ្កែ​ត្រូវបាន​គេ​មើលឃើញថា គឺ​ការជំរុញ​ឱ្យមាន​ចោរកម្ម​លើស​ត្វ​ឆ្កែ។ ម្ចាស់​ខ្លះ បាត់​ឆ្កែ​ពីរ ឬ​បី​ថ្ងៃ​ហើយ តែ​ត្រូវបាន​រកឃើញ​មកវិញ​នៅឯ​ហាង​លក់​សាច់​ឆ្កែ។

ម្ចាស់​ខ្លះ ត្រូវ​ចំណាយលុយ​ជាច្រើន​រយ​ដុល្លារ​ដើម្បី​លស់​យក«មិត្តភក្តិ»មកវិញ។ ផ្អែកលើ​ផ្លូវច្បាប់ គ្មាន​នរណា​អាច​ហាមឃាត់​ការធ្វើ​អាជីវកម្ម​សាច់​ឆ្កែ​បាន​មែន។ តែបើ​គិតពី​មនោសញ្ចេតនា​វិញ តើ​គេ​គួរ​អនុញ្ញាតឱ្យ​មានការ​ជួញដូ​រ​សាច់សត្វ​ដែលជា«មិត្តភក្តិ»របស់​មនុស្ស​ដែរឬទេ?


© រក្សាសិទ្ធិដោយ thmeythmey.com