ជាតិ
ពិភពតារា៖ ពៅ លីដា អះអាងថា នាងគ្មានស្នេហានៅក្រៅប្រទេសទេ 
×![]()
ភ្នំពេញ៖ តារាសម្តែងសម្បុរខ្មៅស្រអែមស្រស់កញ្ញា ពៅ លីដា ត្រូវបានមហាជនទូទៅមើលឃើញថា ហាក់នៅតែមានការស្ងប់ស្ងាត់ដូចកាលក្នុងឆ្នាំ២០១៤ដែរ។ ជាមួយគ្នានេះក៏មានការសង្ស័យថា កញ្ញា ពៅ លីដា កំពុងតែលួចមានទំនាក់ទំនង ស្នេហាក្រៅឆាកជាមួយបុរសម្នាក់ដែលជា អាណិកជនរស់នៅក្រៅស្រុក។ តែដំណឹងនេះ នាងបានច្រានចោល។
ទោះបីជាពេលនេះកញ្ញា ពៅ លីដា ហាក់មិនសូវលេចមុខលេខមាត់ នៅក្នុងពិភពសិល្បៈក៏ដោយ តែបើនិយាយពីមន្តស្នេហ៍ របស់នាងវិញ គឺមិនចាញ់តារាស្រីល្បីៗ ដទៃឡើយ ពោលគឺមានបុរសជាច្រើន ព្យាយាមតាមយកចិត្ត យកថ្លើមនាង និងធានាចិញ្ចឹម ដើម្បីបានក្លាយជា ម្ចាស់គ្រងបេះដូង របស់នាង ។ តែជារឿយៗនាងតែងតែ បដិសេធ មិនទាន់ចង់គិតពី រឿងនេះទេ ព្រោះថាខ្លួននៅក្មេង។
ផ្អែកតាមប្រភពពីអ្នកនៅក្បែរតារាស្រីរូបនេះបានលួចបង្ហើបថា សម្រស់របស់តារាសម្តែង និង ជាពិធីការិនីកញ្ញា ពៅ លីដា ពិតជាមានឥទ្ធិពលមិនធម្មតាឡើយ ព្រោះកំពុងធ្វើឱ្យបុរសអាណិកជនវ័យកណ្តាលម្នាក់លង់ស្នេហ៍យ៉ាងងុបងុល និងថែមទាំងព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីតម្រូវចិត្តនាងមិនឱ្យទាស់ម្តងណាឡើយ។
ប្រភពខាងលើបាននិយាយថា ពៅ លីដា សព្វថ្ងៃនេះកំពុងត្រូវបានបុរសម្នាក់ អាណិកជនខ្មែររស់នៅអាមេរិម្នាក់ តាមថ្ពក់បេះដូង និងត្រូវគេសង្ស័យថា នាង នឹង អាណិកជនខ្មែររូបនេះកំពុងតែមានទំនាក់ទំនង ដ៏ជិតស្និទ្ធជាមួយគ្នាទៀតផង...។ប្រភពបានបន្ថែមថា បុរសអាណិកជនខ្មែរអាមេរិកដែលកំពុងតែ ទាក់ទងជាមួយកញ្ញា ពៅ លីដា នេះជាមនុស្សដែលសម្បូរទ្រព្យស្តុក ព្រោះគេមានមុខរបរ រកស៊ីផ្ទាល់ខ្លួននៅទីនោះ។
ជុំវិញការលេចសញ្ញាស្នេហាថ្មី ពាក់ព័ន្ធជាមួយបុរសនាយសមុទ្រនេះ កញ្ញា ពៅ លីដា បានបំភ្លឺយ៉ាងខ្លីថា នាងគ្មានអ្នកណាធានាចិញ្ចឹមនោះទេ ហើយក៏មិនមានទំនាក់ទំនងស្នេហាជាមួយអ្នកណាដែរ។
ក្រោយពីជាប់ជុំផ្តាច់ព្រ័ត្រក្នុងការប្រលងកញ្ញាឯកព្រីដស្តុននៅ ប៉ុស្តិ៍លេខ៩ កាលពីឆ្នាំ២០០២ តារាសម្តែងកញ្ញា ពៅ លីដា បានក្លាយជាតារាសិល្បៈភ្លាម។ នាងមានភាពលេចធ្លោគួរសមបន្ទាប់ពីបានដើរតួសម្តែងក្នុងរឿង “ក្លិនផ្កាបីស្រទាប់” នៅប៉ុស្តិ៍បាយ័ន និងរឿង “រលកសំឡេង” នៅទូរទស្សន៍ ស៊ីធីអិន កាលពីពេលកន្លងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com