កីឡាជាតិ
ជាតិ
Hun Sen Cup៖គ្រូបង្វឹកខ្មែរ៤រូបអាយុមិនលើសពី៣៥ឆ្នាំនាំក្លិបទៅកាន់វគ្គ១/២ផ្តាច់ព្រ័ត្រ 
×![]()
សញ្ញាបត្រ ឬសញ្ញាឃើញ? ជោគជ័យរៀងៗខ្លួនពីការប្រកួតវគ្គមួយភាគបួនផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ នៅកីឡដ្ឋានខេត្តស្វាយរៀង ហាក់បានផ្តល់នូវចម្លើយដ៏ជាក់លាក់មួយ។ ក្លិបស្វាយរៀង អគ្គស្នងការដ្ឋាននគរបាលជាតិ ណាហ្គាវើល និងភ្នំពេញត្រាយអាស៊ី សុទ្ធតែឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី១១ ខែកុម្ភៈ ខាងមុខ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះរៀងៗខ្លួនលើ ភ្នំពេញក្រោន បៀលប្រាយយូណាយធីត បឹងកេតអង្គរ និងអាល់ប៊ីរិចនីហ្គាតាភ្នំពេញ។
អ្វីដែលគួរឲ្យកត់សម្គាល់ក្លិបទាំង៤ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ សុទ្ធតែស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកក្នុងស្រុក ដែលវ័យចាស់បំផុតត្រឹម៣៥ឆ្នាំ។ គេហទំព័រថ្មីៗ សូមធ្វើការណែនាំដោយសង្ខេបពីគ្រូបង្វឹកទាំង៤រូបដោយខាងក្រោម៖
លោក សំ វ៉ាន់ដេត អាយុ៣៥ឆ្នាំ បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ក្នុងក្លិបកងរាជអាវុធហត្ថក្នុងឆ្នាំ១៩៩៨ ហើយនៅដើមឆ្នាំ២០០២ លោកបានសម្រេចចិត្តព្យួរការសិក្សានៅមហាវិទ្យាល័យដើម្បីចាប់យកអាជីពជាគ្រូជំនួយនៅក្នុងក្លិបប៉េអឹម។
© រក្សាសិទ្ធិដោយ thmeythmey.com