ព័ត៍មានសុខភាព
សុខភាព៖ កុំ​ខំ​ទប់​នោម អោយសោះ ប្រយ័ត្ន !!!
03, Mar 2018 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​ទប់​មិន​នោម ជាហេតុ​មួយ​ធ្វើឱ្យ​ប្លោកនោម​របស់​អ្នក ឡើង​ប៉ោង​ខ្លាំង ហើយ​ការដែល​អ្នក​តែង​ធ្វើ​វាដដែលៗ ឬ​ទុក​វា​ចោល​មិន​ព្យាបាល ក៏​អាច​បង្ក​ជា​ផល​អាក្រក់​មួយចំនួន​ផងដែរ ដូចជា ៖



•    មានការ​ឆ្លង​មេរោគ ឬ​ការ​រលា​កនៅ​ផ្លូវ​បង្ហូរ​ទឹកនោម ៖ ទឹកនោម ជាធម្មតា គឺ​មិនមាន​មេរោគ​ទេ ហើយ​លំហូរ​ធម្មតា​នៃ​ទឹកនោម ជាធម្មតា វា​បាន​រារាំង​មិនឱ្យ​បាក់តេរី មានការ​រីកលូតលាស់​នៅក្នុង​បំពង់​បង្ហូរ​នោម។ ពេល​ទឹកនោម​ចាល់​នៅក្នុង​ប្លោកនោម ទោះជា​យ៉ាងណា គឺ​ធ្វើឱ្យ​បាក់តេរី មានឱកាស ដើម្បី​រីកលូតលាស់ និង​អាច​បង្ក​ជា​ជំងឺ​រលាក​ផ្លូវ​បង្ហូរ​ទឹកនោម​បាន។

•    បង្ក​ជាការ​ខូចខាត ទៅលើ​ប្លោកនោម ប្រសិនបើ​ប្លោកនោម មានការ លាតសន្ធឹង ឬ​រីក​ធំ​ពេក ឬ​សម្រាប់​រយៈពេល​វែង សាច់ដុំ​អាច​ត្រូវបាន ខូចខាត​ជា​អចិន្ត្រៃយ៍ និង​អាច​បាត់បង់​សមត្ថភាព​របស់ខ្លួន​វា ក្នុងការ​កន្ត្រាក់ ដើម្បី​បញ្ចេញ​ទឹកនោម។

•    មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ ៖ ប្រសិនបើ​ទឹកនោម អាច​ចាល់​ឡើង រហូត​ចូលទៅក្នុង​តម្រងនោម នោះ​វា​នឹង​អាច​បង្ក​ជាការ​ខូច​តម្រងនោម ដែល​អាច​នាំឱ្យ​មានការ​ថយចុះ មុខងារ​តម្រងនោម និង​បង្ក​ជា​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ។ ប្រសិនបើ​អ្នក​បាត់បង់​មុខងារ​នៃ​តម្រងនោម​របស់​អ្នក នោះ​អ្នក នឹង​អាច​ត្រូវការ​ការលាង​ឈាម ឬ​ប្តូរ​តម្រងនោម ដើម្បីឱ្យ​អ្នក អាចមាន​ជីវិត​រស់នៅ​បានយូរ៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com