ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «ដំ​រូត, តម្រួត, តំ​រូត, ដ​ម្រួ​ត» មួយណា​ត្រឹមត្រូវ?
04, Feb 2015 , 8:20 am        
រូបភាព
ដោយ: ថ្មីៗ
 

នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «តម្រួត»។


ជា​កិរិយាសព្ទ មានន័យថា ដាក់១ ពីលើ ១ ពីក្រោម​ឡើងទៅ, ដាក់​ត្រួត​បន្តុប​លើ​គ្នា។ ឧទាហរណ៍៖ តម្រួត​ល្អី​លើ​គ្នា, តម្រួត​អក្សរ។
ជា នាម មានន័យថា អ្នក​ត្រួត, ពួក​ទាហាន​រក្សាព្រះអង្គ ១ក្រុម ធ្វើ​រាជការ​តែ​ក្នុង​ព្រះរាជវាំង។ ឧទាហរណ៍៖ ពួក​រាជ​តម្រួត, ក្រុម​តម្រួត។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com