ព័ត៍មានសុខភាព
សុខភាព៖ ក្អកខ្លាំង គួរធ្វើដូចម្តេច?
× ការរៀបចំនៅកន្លែងគេង
នៅក្នុងករណី ដែលអ្នកចាប់ផ្តើមក្អក មានរឿងជាច្រើន ដែលអ្នកត្រូវការធ្វើដូចជា ផឹកទឹកមួយកែវ ញ៉ាំថ្នាំក្អក និងអ្វីផ្សេងទៀត ដែលហាក់ដូចជាជួយបាន។ ឆាប់ប៉ុណ្ណា ដែលអ្នកអាចបញ្ឈប់ការក្អកនោះ ភាពប្រសើរឡើង គឺមានប៉ុណ្ណោះដែរ។ ការក្អកបន្តគ្នា ធ្វើអោយរលាកផ្លូវខ្យល់ ដែលអាចធ្វើអោយ បញ្ហានៃការក្អកកាន់តែយូរទៅ។
ប្រសិនបើអ្នកមានការក្អក ហើយទំនងជាមានអាលែកស៊ី សូមគិតទៅរកកន្លែងគេងរបស់អ្នក។ ធូលីដី គឺជាអ្នកជំរុញទូទៅ នៃបញ្ហាអាលែកស៊ី។ ដើម្បីកម្ចាត់វាចេញ សូមលាងសម្អាតបន្ទប់មួយសប្តាហ៍ម្តង។ អ្នកក៏ត្រូវបោកកម្រាលពូក និងស្រោមខ្នើយផងដែរ។
គិតពីការប្រើថ្នាំ
ថ្នាំក្អក អាចជួយបានពីរផ្លូវ។ ថ្នាំក្អកសម្រាប់កាត់ស្លេស អាចជួយពង្រាវដល់មុយគីស។ ថ្នាំបំបាត់ក្អកមួយទៀត រារាំងដល់រ៉េផ្លិចរបស់ក្អក និងបន្ថយការជំរុញនៃការក្អក។ សូមមើលស្លាកសញ្ញាដោយប្រុងប្រយ័ត្ន ដើម្បីប្រាកដថា អ្នកបានប្រើវាដោយត្រឹមត្រូវ។ សូមសួរគ្រូពេទ្យ ប្រសិនបើអ្នកមិនច្បាស់។
ប្រសិនបើអ្នកមានការក្អក លើសពី ៧ ថ្ងៃ វាជាពេលដែលអ្នក ត្រូវទៅជួបនឹងគ្រូពេទ្យ។ វាអាចចំណាយពេលខ្លះ ប៉ុន្តែ ជាមួយគ្នានេះ អ្នក និងគ្រូពេទ្យអាចបង្ហាញពីមូលហេតុ ហើយ ធ្វើអោយការគេងរបស់អ្នក លក់បានស្រួល៕
© រក្សាសិទ្ធិដោយ thmeythmey.com