កីឡាជាតិ
ជាតិ
ស្វែងរកក្រុមប្រកួតបាល់ទះដណ្ដើមពានរង្វាន់ប្រធានសហព័ន្ធ 
×![]()
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានចេញសេចក្ដីប្រកាសជាផ្លូវការស្វែងរកក្រុមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ដើមឆ្នាំ២០១៥ ឈ្មោះថា «ពានរង្វាន់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ» ដែលជាប្រធានសហព័ន្ធផ្ទាល់តែម្ដង។
បើតាមសេចក្តីជូនដំណឹងលេខ ០៣ សបទក របស់សហព័ន្ធកាលពីពេលថ្មី បានចុចឈ្មោះក្រុមខ្លាំងចំនួន ៨ ឱ្យដាក់ពាក្យចូលរួម មានជាអាទិ៍ ១) ក្លិបបាល់ទះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ២) សមាគមបាល់ទះក្រសួងមហាផ្ទៃ ៣) ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៤) ខេត្តកំពង់ចាម ៥) កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ ៦) ស្នងការនគរបាលខេត្តកំពង់ចាម ៧) បញ្ជាការដ្ឋានអង្គរក្ស ៨) កងពលតូចអន្តរាគមន៍លេខ។
យោងតាមប្រភពមកពីមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា ការដាក់ពាក្យចូលរួមប្រកួតនឹងឈប់ទទួលពាក្យត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយការប្រជុំចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកុម្ភៈ វេលាម៉ោង ៤ រសៀល នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងក្បែរទីលានបាល់ទាត់ស្មៅសប្បនិមិត្ត 3GII ក្នុងរាជធានីភ្នំពេញ។
តាមគម្រោង ការប្រកួតជម្រុះក្នុងពូល នឹងធ្វើចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ ថ្ងៃទី១៨ ខែកុម្ភៈ នៅទីលានកីឡាបាល់ទះក្លិបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និង ទីលានកីឡាបាល់ទះក្រសួងមហាផ្ទៃ(ព្រែកប្រា)។ ចំណែកប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅក្នុងវិមានពហុកីឡដ្ឋានជាតិនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១។
សម្រាប់ក្រុមដែលមានចំណាប់អារម្មណ៍ដាក់ពាក្យចូលរួមប្រកួត សូមទាក់ទងទៅកាន់លេខាធិការដ្ឋានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ រៀងរាល់ម៉ោងធ្វើការ ឬ តាមលេខទូរស័ព្ទ ០១២ ៧៩៨ ៥០៤ ឬ ០១៦ ៩៥៨ ៥៥៧ ឬ តាមអ៊ីម៉ែល [email protected]៕
© រក្សាសិទ្ធិដោយ thmeythmey.com