ជាតិ
ពីនេះ ពីនោះ
មនុស្សជោគជ័យក្នុងជីវិតអនុវត្តន៍គោលការណ៍អ្វីខ្លះ?
×
មនុស្សម្នាក់ៗតែងតែប្រាថ្នាចង់ទទួលបានភាពជោគជ័យក្នុងជីវិតរបស់ពួកគេ។ ប៉ុន្តែពួកគេ ខ្លះបានត្រឹមតែចង់ និងខ្លះទៀតបានខិតខំធ្វើការដែរ នៅតែមិនទទូលបានជោគជ័យ។ ហេតុអ្វីបានជាពួកគេមិនអាចទទួលបានជោគជ័យក្នុងជីវិត? ដើម្បីទទួលបានជោគជ័យក្នុងជីវិតត្រូវតែអនុវត្តន៍តាមគោលការណ៍ដូចខាងក្រោមនេះ៖
១. ស្គាល់ខ្លួនឯង៖ ជាមនុស្សដឹងពីចំណង់ចំណូលចិត្ត ទេព្យកោសល្យ ចំណុចខ្លាំង-ខ្សោយនិងគោលដៅជីវិតខ្លួនឯងច្បាស់
២. ទំនាក់ទំនង៖ ជាមនុស្សដែលចូលចិត្តរាប់រក និងសេពគប់មនុស្សដទៃទៀត ដោយមិនមានគំនិតប្រកាន់វណ្ណៈ រើសអើង និងមើលងាយពួកគេឡើយ
៣. ភាពជាអ្នកដឹកនាំ៖ ជាមនុស្សមានគំនិតច្នៃប្រឌិត និងចេញមុខធ្វើការងារក្នុងក្រុមយ៉ាងសកម្មជាងសមាជិកដទៃ ហើយចូលចិត្តលើកទឹកចិត្ត ជាជាងស្តីបន្ទោស ឬច្រណែនគ្នាជាមួយនឹងសមាជិកក្រុម
៤. រៀនសូត្រ និងបង្រៀនអ្នកដទៃ៖ ជាមនុស្សចូលចិត្តរៀនសូត្រពីមនុស្សដែលជោគជ័យក្នុងជីវិត ហើយចែករំលែកបទពិសោធន៍ និងបង្រៀនអ្នកដទៃឲ្យទទួលជោគជ័យដូចខ្លួនឯងអីចឹងដែរ។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com