ជាតិ
ពីនេះ ពីនោះ
ផ្សោត​គ្មាន​ព្រុយ​ខ្នង​ជា​សត្វ​មាន​ទំហំ​តូច​ជាងគេ​ក្នុង​អំបូរ​ផ្សោត
07, Feb 2015 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ

ភិនភាគ៖ ផ្សោត​គ្មាន​ព្រុយ​ខ្នង​ជា​ថនិកសត្វ​មាន​ទំហំ​តូច​ជាង​ក្នុង​អំបូរ​ផ្សោត និង​មាន​ប្រវែង​ដងខ្លួន​ទើបនឹង​កើត​ពី ៦៨-៨០ស.ម ពេញវ័យ ១,៥៥-២ម និង​កូន​ទើប​កើតមាន​ទម្ងន់ ៦គ.ក ពេញវ័យ ៧២គ.ក។ ផ្សោត​ប្រភេទ​នេះ​ពុំមាន​ព្រុយ​ខ្នង​ទេ ប៉ុន្តែ​នៅ​ពីលើ​ខ្នង​មាន​ទ្រនុង​អ័ក្ស​គ្រើម​ដូច​ធ្មេញរណា​កាត់​តាម​ចង្អូរ​បណ្តោយ​ខ្នង។ ក្បាល​មូល​គ្មា​ចំពុះ។ ដងខ្លួន​មាន​ពណ៌​ប្តូរ​ពី​ប្រផេះ​ទៅ​ខ្មៅ​នៅលើ​ខ្នង និង​ចំហៀង​សង្ខាង ហើយ​មាន​ពណ៌​ប្រផេះ​ស្រាល​លាយ​ពណ៌​ស​នៅ​ផ្នែក​ខាងក្រោម។



ជីវសាស្ត្រ៖ ជាទូទៅ​វា​រស់​នៅតែ​ឯកឯង និង​ជា​ក្រុមតូចៗនៅ​ទីកន្លែង​ស្ងប់ស្ងាត់។ វា​ងើបឡើង​មកលើ​ផ្ទៃ​ទឹក ដើម្បី​ដកដង្ហើម​ដោយ​មិន​បង្ហាញ​ឲ្យ​ឃើញ​ខ្លួន​ទាំងមូល​ឡើយ។ ចំណីអាហារ​របស់​វា​រួមមាន បង្គា មឹក ត្រី​ជាដើម។

រប៉ាយ​រស់នៅ៖ នៅ​ប្រទេស​កម្ពុជា វា​រស់នៅ​តាម​ទឹករាក់ៗនៃ​ឆក​កំពង់សោម លាតសន្ធឹង​ពី​ទិសនិរតី​បន្ត​ដល់ កោះរុង កោះ​រង​សន្លឹម តាម​ឆ្នេរ​ភាគ​ខាងជើង​ខេត្តកោះកុង និង​ឆ្នេរកែប។ ប្រភេទ​នេះ​មាន​រស់នៅ​ផងដែរ​នៅតាម​ឈូង​សមុទ្រ​ថៃ អាស៊ី​ភាគ​ខាងកើត ភាគខាងត្បូង​បង់​ក្លា​ដេ​ស ចិន ប៉ា​គី​ស្ថាន អ៊ីរ៉ាក់ ជប៉ុន សឹង្ហ​បុរី និង​វៀតណាម។

ស្ថានភាព​អភិរក្ស៖ ផ្សោត​គ្មាន​ព្រុយ​ខ្នង​ជា​ប្រភេទ​មាន​ដោយ​កម្រ និង​បាន​ចុះបញ្ជី​ក្រហម IUCN (DD) ជា​ប្រភេទ​មិនទាន់មាន​ទិន្នន័យ​គ្រប់គ្រាន់​លើ​ពិភពលោក និង​ត្រូវបាន​ចាត់ថ្នាក់​នៅក្នុង​ឧបសម្ព័ន្ធ​ទី១ នៃ​អនុសញ្ញា CITES ។



© រក្សាសិទ្ធិដោយ thmeythmey.com