ជាតិ
ពីនេះ ពីនោះ
តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច ដើម្បី​ឱ្យមាន​មិត្តភក្តិ​ថ្មី?
08, Feb 2015 , 9:57 am        
រូបភាព
ដោយ: ថ្មីៗ
1.    រក​វិធី​សម្រាប់ ស្វែងរក​មិត្តភក្តិ ដូចជា​នៅក្នុង អាជីវកម្ម ប្រហែលជា​ឱកាស​របស់​អ្នក ដើម្បី​ទទួល​បានការ​រាប់អាន ជាមួយនឹង​អ្នក​រួម​ការងារ ពេល​ផឹក​ការ​ហ្វេ​មួយ​ភ្លែត ឬ​មិត្តភក្តិ ដែល​មកពី​កន្លែង​ការងារ​ផ្សេងទៀត ដែល​អ្នក​មិន​ធ្លាប់បាន​ជួប។



2.    សែ្វ​ងរ​ក​សហគមន៍​ថ្មី​មួយទៀត ៖ មិត្ត​ល្អ តែង​ចែករំលែក​បទពិសោធន៍​ជុំវិញ ឬ​ចែករំលែក​ផលប្រយោជន៍ ឬ​ទាំងពីរ។ នោះ​ហើយ គឺជា​មូលហេតុ ដែល​កន្លែងធ្វើការ​ងារ និង​សាលា គឺជា​កន្លែង​ធម្មជាតិ ដើម្បី​ធ្វើឱ្យ​អ្នក​ស្គាល់​មនុស្ស កាន់តែច្រើន។ ប៉ុន្តែ ប្រសិនបើ​អ្នក ចង់ទៅ​ជួប​មនុស្ស ដែល​នៅក្រៅ​សហគមន៍ អាច​និយាយថា អ្នក​គ្រាន់តែ​ផ្លាស់ប្តូរ​ទៅ​ទីក្រុង​ថ្មី ដើម្បី​ស្វែងរក ក្រុម​ថ្មី​មួយ ដើម្បី​ចូលរួម វា​ជាការ​ស្រេច។

3.    ដាក់ចិត្ត ក្នុង​ការងារ​នោះ ៖ ជាការ​ពិត វា​មិនអាច​ទៅរួច​ទេ ក្នុងការ​បង្កើត​មិត្ត​ជិតស្និទ្ធ នៅពេលដែល​អ្នក គ្រាន់តែ​បាន​ជួប​នរណាម្នាក់ធម្មតា។ ដូច្នេះ អ្នក និង​គេ អាច​គួរតែ​រត់​ចូលទៅ​រកគ្នា ហើយ និយាយ​គ្នា​យ៉ាងហោចណាស់​បី ឬ​បួន​ដង ដែល​អាចជា​រឿង ទាក់ទង​ទៅនឹង​ការងារ​ជាដើម។

4.    គួរតែ​ចងចាំ​សំណួរ និង​ចងចាំ​ចម្លើយ ៖ វា​ជា​រឿង​មួយ ដើម្បី​ធ្វើឱ្យ​ការសន្ទនា​របស់​អ្នក មាន​ភាពរលូន។

5.    ចេញទៅ​ក្រៅ សម្រាប់​បង្កើន​ភាពជិតស្និទ្ធ ៖ អ្នក​អាច​ចេញទៅ​ក្រៅ ជាមួយ​បុរស​ម្នាក់​ពីរ​ទៅ​បី​ដង ហើយ​អ្នកមាន​អារម្មណ៍​ថា គាត់​អាច​ក្លាយជា​មិត្តភក្ដិ​របស់​អ្នក​បាន៕

ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com