ជាតិ
ពីនេះ ពីនោះ
×
(បទកាកគតិ)
- អ្នកធំ អ្នកតូច គឺឌាតែខ្នូច
ខូចដូចតែគ្នា ធំអាងបុណ្យស័ក្តិ
ឋានៈទ្រព្យា តូចតាចនោះវា
នាំគ្នាខូចដែរ។
- អ្នកធំ អ្នកតូច បើនឹងខិលខូច
គឺខូចតាមខ្សែ បន្លំស៊ីសូក
សំណូកហូរហែ ព្រោះអាងគ្នាដែរ
តាមខ្សែមិនក្រែង។
- ខ្លះអាងអំណាច យកច្បាប់កម្លាច
គំរាមគេឯង ទោះអ្នកតូចត្រូវ
កុំសូវមកខែង បើហ៊ានសម្ញែង
ច្បាស់ជាខ្លោចប្រាណ។
- ឯអ្នកតូចខ្លះ គំនិតផ្តេសផ្តាស
គិតតែរំខាន អាងលើមេស្លូត
រប៉ូចឥតស្រាន្ត ត្រូវខុសប៉ុន្មាន
តវ៉ាមិនស្វាង។
- អ្នកធំ-អ្នកតូច ម្តេចមិនឈប់ខូច
ខំប្រឹងកសាង ស្នាដៃការងារ
ពុះពារឈប់អាង អំណាចគ្រប់យ៉ាង
រួបរួមសាមគ្គី៕
និពន្ធដោយ៖ វិឆ័យ សុភី
© រក្សាសិទ្ធិដោយ thmeythmey.com