ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «ជំពាក់, ចំពាក់»មួយណា​ត្រឹមត្រូវ?
09, Feb 2015 , 7:51 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ភាគច្រើន ច្រើន​សរសេរ​តែ​ពាក្យ «ជំពាក់» ស្ទើរតែ​មិនឃើញ​សរសេរ​ជា «ចំពាក់» នោះឡើយ។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ គឺអាច​សរសេរ​ជា «ជំពាក់» ឬ «ចំពាក់»ក៏បាន​ដែរ។ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា ទាក់ទាម, ទាក់ទិន, ឆ្វាក់​ពាក់ព័ន្ធ, ប្រមូលគ្នា។ ឧទាហរណ៍៖ ចំពាក់ប្រាក់គេ, ខ្សែ​ចំពាក់​គ្នា, ជំពាក់ចិត្ត។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com