ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
បោះឆ្នោត
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
យុវជនសកម្ម សេវាល្អ
កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាបាល់ឱបត្រៀមកីឡាករ ១០ រូបប្រកួត Sea Game នៅសិង្ហបុរី
09, Feb 2015 ,
6:02 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ឱបកម្ពុជា (Cambodia Federation Rugby) នឹងចម្រាញ់យក កីឡាករបាល់ឱបជ្រើសរើសជាតិចំនួន ១០នាក់ ដើម្បីចេញទៅប្រកួតកីឡា Sea Game 2015 នៅអំឡុងខែមិថុនា ក្នុងប្រទេសសិង្ហបុរី។
បន្ទាប់ពីពិធីបើកការប្រកួតរដូវកាលទី៥ នៅទីលានបញ្ជាការរដ្ឋានកងទ័ពជើងទឹកជ្រោយ ចង្វារ នាថ្ងៃទី៨ ម្សិលមិញនេះ លោក ខេង សុភាព អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានប្រាប់ថា ការប្រកួតរដូវកាលថ្មីដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ឱបកម្ពុជា (CFR) នេះ មានគោលបំណងជ្រើសរើសកីឡាករជម្រើសជាតិចំនួន ១០នាក់ដែលមាន កម្លាំងរឹងមាំ និងស្វាហាប់ ដើម្បីទៅចូលរួម Sea game។
ក្រោយពីសង្កេតឃើញការប្រកួតប្រជែងហើយនោះ លោក សុភាព បន្តថា ការប្រកួតរដូវ កាលថ្មីនេះ កីឡាករបាល់ឱបកម្ពុជាមានភាពស្វាហាប់ច្រើន។ លោកលើកឡើងថា ប្រសិនបើ មានអ្នកជួយឧបត្ថម្ភច្រើនជាងមុននោះ កីឡាបាល់ឱបកម្ពុជានឹងមានការរីកចម្រើន ។
ជាមួយគ្នានេះដែរ លោក ហ្វីលីព ម៉ូណាំង (Philippe MONNIN) ជាទីប្រឹក្សា និងគ្រូបង្វឹកកីឡា បាល់ឱបកម្ពុជា បាននិយាយថា បច្ចុប្បន្ននេះ កីឡាករបាល់ឱបកម្ពុជាមានភាព រហួសរហួនល្អប្រសើរ។ ទន្ទឹមនឹងការប្រកួតរដូវកាលទី៥ ដើម្បីត្រៀមកីឡាចូលប្រកួត Sea Game នៅខែមិថុនា ខាងមុខនេះ លោក ហ្វីលីព រំពឹងទុកថា កីឡាករកម្ពុជានឹងអាចប្រកួត យកឈ្នះកីឡាករ បាល់ឱបប្រទេសអាស៊ានដទៃផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ញ៉ាំទឹកក្នុងពេល២នេះ ខូចក្រពះ ហើយធ្វើឲ្យក្រលៀនខូចទៀត
ភ្នំពេញ
2 ថ្ងៃ
ត្រូវសរសេរជា«ចចាមអារ៉ាម»មិនមែន«ចចាមរ៉ាម ឬអាចាមរ៉ាម»ឡើយ
10 ម៉ោង
អ្នកមានកុំអរ អ្នកក្រកុំភ័យ…
ទស្សនៈ
21 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
5 ថ្ងៃ
ជៀសផុតពីជំងឺរលាកសន្លាក់ ធូរស្រាលពីអាការៈហើម និងឈឺចាប់ ជាមួយអាហារទាំងនេះ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម