ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «បន្ទោះ, បន្ទោស» ប្រើ​ខុសគ្នា​យ៉ាងដូចម្តេច?
10, Feb 2015 , 7:43 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​មួយចំនួន សរសេរ​ពាក្យ​ទាំងពីរ​នេះ ដោយ​ច្រឡំ​គ្នា​មិនដឹងថា ពាក្យ​ណាមួយ​ប្រើ​ក្នុងន័យ​មួយណា​នោះឡើយ។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ចែកដាច់​ពីគ្នា គឺ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា។



ទី១. ពាក្យ «បន្ទោះ» ជា​នាម មានន័យថា ចម្រៀកផ្តៅ ឬ ឬ​ស្សី​ដែល​ពុះ, ដែល​ច្រៀក​រួច​បិត​នឹង​កាំបិតបន្ទោះ សម្រាប់​ត្បាញ, សម្រាប់​ក្រង។ ឧ​ទា​ហារ​ណ៍៖ បន្ទោះល្អី, បន្ទោះលប។ ល។

ទី២. ពាក្យ «បន្ទោស» ជា​កិរិយាសព្ទ មានន័យថា ស្តី​ឲ្យ​ដោយ​គ្រាន់តែ​ប្រាប់​ទោសកំហុស​ឥតមាន​ជេរ​វាយ​ឬ​ធ្វើ​ទោស​អ្វី​ទេ។ ឧទាហរណ៍៖ ម្តាយ​បន្ទោស​កូន ៕ 

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com