ជាតិ
ពិភពតារា៖ សួន លីនដា ល្បីថា មានអ្នកស្ម័គ្រចិត្តជួយឧបត្ថម្ភ 
×![]()
ភ្នំពេញ៖ ព័ត៌មានខ្សឹបខ្សៀវមួយលេចឮថា តារាចម្រៀងដែលចូលចិត្តអួតសម្រស់ធម្មជាតិជាងការកែសម្ផស្សនាង សួន លីនដា កំពុងត្រូវប៉ាន់ដោយសារមានហ្វូងកន្លង់មិនតិចឡើយតាមហើរឆ្វែលកុលាបរូបនេះចង់បាននាងថ្នាក់ថ្នមធ្វើជាម្ចាស់បេះដូងហើយចុងក្រោយនេះល្បីថា មានអ្នកស្ម័គ្រចិត្តឧបត្ថម្ភនាងទៀតផង។
ម្ខាស់បទ «មានសង្សារជាព្រាននារី» ដែលធ្វើឲ្យទស្សនិកជនកាន់តែស្គាល់នាងកាន់តែច្រើនក្រោយតារារូបនេះបានផ្លាស់ពីផលិតកម្មស្វាងតារាមកផលិតកម្មសាន់ដេនោះ នៅពេលថ្មីៗនេះ សួន លីនដា ក៏ហាក់មានសន្ទុះខ្លាំងឡើងជាងមុនទ្វេឡើងពិសេសតាមរយៈបទថ្មីៗរបស់នាង ដូចជា បទ«ហ៊ាចេះតែចោទ» , «បងពិតជាអាក្រក់ដូចគេថា» និងបទញាក់ «Honey I hate you» ជាដើម។

© រក្សាសិទ្ធិដោយ thmeythmey.com