កីឡាជាតិ
ជាតិ
ចាប់ឆ្នោតវគ្គជម្រុះ World Cup ទ្វីបអាស៊ីជុំដំបូងថ្ងៃនេះ តើកម្ពុជានឹងប៉ះប្រទេសណា? 
×![]()
វគ្គជម្រុះជុំដំបូងក្នុងដំណើរឆ្ពោះទៅកាន់ពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក FIFA World Cup 2018 ដែលប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ នឹងចាប់ឆ្នោតជ្រើសរើសគូប្រកួតហើយសម្រាប់ក្រុមចំណាត់ថ្នាក់ទាបជាគេក្នុងតំបន់អាស៊ីចំនួន ១២ ប្រទេស នៅថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០១៥ ក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។
យោងតាមវេបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ប្រទេសទាំង ១២ ដែលមានចំណាត់នៅក្រោមគេប្រចាំទ្វីប ដោយផ្អែកលើតារាងចំណាត់ថ្នាក់ចេញដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រចាំខែមករា ហើយបែងចែកជា ២ ផ្នែក (Pot)ដោយក្នុងនោះផ្នែកទី១ (Pot1) មាន ឥណ្ឌា, ស្រីលង្កា, យេមែន, កម្ពុជា, ចិនតៃវ៉ាន់ និង ទីម័រខាងកើត។ ចំណែកផ្នែកទី២ (Pot2) មាន នេប៉ាល់, ម៉ាកាវ, ប៉ាគីស្ថាន, ម៉ុងហ្គោលី, ប្រ៊ុយណេ និង ប៊ូតាន់។
ក្រុមប្រទេសដែលនៅផ្នែកទី១ និងត្រូវចាប់ឆ្នោតរើសដៃគូនៅផ្នែកទី២ ហើយការប្រកួតធ្វើឡើង ២ លើមានក្នុងដី និង ក្រៅដី (Home/Away) ដោយប្រកួតទី១ ធ្វើឡើងនៅថ្ងៃទី ១២ មីនា និង ប្រកួតទី២ ធ្វើនៅថ្ងៃទី ១៧ មីនា ឆ្នាំ ២០១។ ប្រទេសនៅផ្នែកទី១ សុទ្ធតែត្រូវធ្វើម្ចាស់ផ្ទះមុន ហើយប្រទេសនៅបញ្ជីផ្នែកទី២ ត្រូវស្វាគមន៍ប្រកួតចុងក្រោយ។
ប្រទេសដែលទទួលបានជ័យជម្នះនៅវគ្គជម្រុះដំបូងចំនួន ៦ នឹងមានកៅអីឡើងទៅប្រកួតនៅជុំទី២ ជាមួយប្រទេសនៅចំណាត់ថ្នាក់ល្អលើ ៣៤ ផ្សេងទៀត។ ក្រុមទាំង ៤០ នឹងចែកជា ៨ ក្រុម ដោយប្រើរូបមន្ត Home/Away ដដែល។ ជុំទី២ នេះនឹងចាប់ប្រកួតពីថ្ងៃទី ១៦ ខែ មិថុនា ២០១៥ ដល់ ២៩ មីនា ឆ្នាំ ២០១៦៕
ក្នុងចំណោមប្រទេសទាំង ៦ នៅផ្នែកទី២ (Pot2) តើកម្ពុជា ចាប់ឆ្នោតចំប្រទេសណា?
© រក្សាសិទ្ធិដោយ thmeythmey.com