ជាតិ
ពីនេះ ពីនោះ
សារភាពស្នេហ៍ បែបណា ទើបជោគជ័យ?
× ការសារភាពស្នេហ៍ គឺជារឿងសំខាន់ណាស់រវាងគូស្នេហ៍ទាំងពីរ ព្រោះវាបញ្ជាក់ពីភាពស្រលាញ់ រវាងអ្នកទាំងពីរ។ ដូចនេះ តើអ្នកគួរធ្វើដូចម្តេច ទើបអាចសារភាពបានសំរេចនោះ?
1. អ្នកអាចជ្រើសរើសថ្ងៃបុណ្យសង្សារ មកសារភាពស្នេហ៍បាន ព្រោះវាជាថ្ងៃសំខាន់ សម្រាប់មនុស្សស្រីគ្រប់រូប។ អ្នកក៏អាចជ្រើសរើសថ្ងៃបុណ្យខួបកំណើត ឬបុណ្យសំខាន់ផ្សេងៗក៏បាន។
2. អ្នកអាចសារភាពស្នេហ៍ នៅពេលយប់ ព្រោះឱកាសនៃភាពជោគជ័យ គឺខ្ពស់ណាស់។ ម្យ៉ាងទៀត អារម្មណ៍នៅពេលយប់ គឺស្រស់ស្រាយបំផុត។ ប៉ុន្តែ អ្នកមិនត្រូវរើសថ្ងៃពុធទេ ព្រោះថ្ងៃពុធភាគច្រើន គឺបរាជ័យ។
3. អ្នកអាចអង្គុយនៅខាងស្តាំនារី ដែលអ្នកស្រលាញ់ ហើយធ្វើការសារភាព ព្រោះត្រចៀកខាងស្តាំ ងាយបញ្ជូនព័ត៌មាន ទៅកាន់ខួរក្បាល។
4. អ្នកក៏អាចស្រែកខ្លាំងៗ ដើម្បីបញ្ជាក់ការស្រលាញ់របស់អ្នកទៅគេដែរ។
ជារួមមក អ្នកអាចជ្រើសរើសវិធីមួយ ក្នុងចំនោមវិធីខាងលើ មកសារភាពស្នេហ៍របស់អ្នក ចំពោះគេបាន៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com