ព័ត៍មានសុខភាព
សុខភាព៖ មិន​ចង់​កើតមុន គួរ​ធ្វើ​ដូចម្តេច?
16, Sep 2020 , 7:10 am        
រូបភាព
ដោយ: ថ្មីៗ
បើទោះបីជា​អ្នក មិនអាច​ការពារ​រោគ​មុន​របស់​អ្នក​បាន ប៉ុន្តែ មាន​គន្លឹះ​មួយចំនួន ដែល​អាចឱ្យ​អ្នក រក្សា មុន​របស់​អ្នក មិនឱ្យ​វិ​វត្ត​ទៅជា​ធ្ងន់ធ្ងរ​ជាង​មុន​បាន។


•    លាង​សម្អាតថ្នមៗ និង​ថែទាំ​ស្បែក​របស់​អ្នក ជា​រៀងរាល់ថ្ងៃ។ ចៀសវាង​ការសម្អាតខ្លាំងៗពេក ឬក៏​លាង​ញឹកញាប់​ពេក។

•    ចៀសវាង​ការ​បែកញើស​ខ្លាំង ប្រសិនបើ​អ្នក​គិតថា វា​បណ្តាលឱ្យ មុន​របស់​អ្នក កាន់តែ​អាក្រក់​ជាង​មុន។ លាង​សម្អាត​ឱ្យបាន​ឆាប់ បន្ទាប់ពី​សកម្មភាព​ណា ដែល​ធ្វើឱ្យ​អ្នក​បែកញើស​ខ្លាំង។

•    លាង​សម្អាត​សក់​របស់​អ្នក ឱ្យបាន​ញឹកញាប់ ប្រសិនបើ​សក់ របស់​អ្នកមាន​ខ្លាញ់។ ព្យាយាម​រក្សា​សក់ ចេញពី​មុខ របស់​អ្នក។

•    ចៀសវាង​ការប្រើ​ផលិតផល​ថែរក្សា​សក់ ដូចជា ជែ​ល ក្រែ​ម និង ក្រមួន​លាប​សក់ ដែលមាន​ប្រេង​ច្រើន។

•    ចៀសវាង​ការប៉ះពាល់​មុខ​របស់​អ្នក ។

•    ពាក់​សម្លៀកបំពាក់ទន់ៗ  ដូចជា សម្លៀកបំពាក់​កប្បាស ឬ សម្លៀកបំពាក់ ដែលមាន​សំឡី​ស្ថិតនៅ​ពីក្រោម ចំពោះ​ឧបករណ៍​កីឡា។ ផ្នែក​ខ្លះ​នៃ​ឧបករណ៍ ដូចជា ខ្សែ​ចង ដែល​អាច​រឹប​ស្បែក​របស់​អ្នក និង​អាចធ្វើឱ្យ​មុន​របស់​អ្នក កាន់តែ​អាក្រក់។

•    ចៀសវាង​ការប៉ះពាល់​នឹង​ប្រេង និង​សារ​ធាតុគីមី ដែល​ប៉ះពាល់​ដល់​សុខភាព ដូចជា ប្រេងសាំង​ជាដើម។

•    ការពារ​ស្បែក​របស់​អ្នក ពី​ការ​ប៉ះ​ពី​ពន្លឺព្រះអាទិត្យ៕


© រក្សាសិទ្ធិដោយ thmeythmey.com