ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «ទោះ, ទោស» ប្រើ​ខុសគ្នា​យ៉ាងដូចម្តេច?
11, Feb 2015 , 7:43 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​មួយចំនួន សរសេរ​ពាក្យ​ទាំងពីរ​នេះ ដោយ​ច្រឡំ​គ្នា​មិនដឹងថា ពាក្យ​ណាមួយ​ប្រើ​ក្នុងន័យ​មួយណា​នោះឡើយ។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ចែកដាច់​ពីគ្នា គឺ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា។



ទី១. ពាក្យ «ទោះ» មានន័យថា ទុកជា, បើទុកជា, បើជា។ ឧទាហរណ៍៖ បើទោះជា​ល្អ​ក្តី អាក្រក់​ក្តី, ទោះ​ខ្ញុំ​បានមក​ក្តី មិន​មានមក​ក្តី។ ល។
ទី២. ពាក្យ «ទោស» មានន័យថា ការ​ប្រទូស្ត, កំហឹង, សម្អប់, កំហុស។ ឧទាហរណ៍៖ មានទោស​ធ្ងន់, មនុស្ស​មានទោស កុំ​យក​ខ្លួន​បៀត។ ល៕ 

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com