ជាតិ
ពីនេះ ពីនោះ
ហេតុអ្វី​បានជា​និស្សិត​ពិបាក​រក​ការងារ​ធ្វើ?
02, Nov 2019 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
បន្ទាប់ពី​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រថ្មីៗ និស្សិត​ភាគច្រើន​ត្អូញត្អែរ​ពី​ការរក​ការងារ​ធ្វើ​ពុំបាន បើទោះជា​ពួកគេ​បាន​ខិតខំ​សង្វាត​ស្វែងរក​ការងារ​ធ្វើ​យ៉ាងណាក្តី។ តើ​បញ្ហា​នេះ​បណ្តាលមកពី​អ្វី?



ខាងក្រោម​នេះ​ជា​មូលហេតុ​បណ្តាល​ឲ្យ​និស្សិត​ពិបាក​រក​ការងារ​ធ្វើ៖ 

១. តម្រូវការ​ទីផ្សារការងារ៖ និស្សិត​ដែល​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំមាន​ចំនួន​ច្រើន​លើ​ស​លុប ហើយ​តម្រូវការ​ទីផ្សារការងារ​នៅ​កម្ពុជា​នៅមាន​ចំនួន​តិចតួច​សម្រាប់​និស្សិត​បញ្ញវន្ត។

២. ភាសា​អង់គ្លេស៖ និស្សិត​មិនចេះ​ភាសារ​អង់គ្លេស​ពិតជា​លំបាក​រក​ការងារ​ធ្វើ​បំផុត ព្រោះ​តម្រូវការ​ការងារ​សម្រាប់​និស្សិត​នៅ​សតវត្សរ៍​ទី២១នេះ គឺ​ទាមទារ​រកតែ​បុគ្គលិក​មាន​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស​តែប៉ុណ្ណោះ។ ប្រសិនបើជា​ចេះ​ភាសា​ផ្សេងទៀត​កាន់តែ​ប្រើ​សើរ។

៣.
ជំនាញ​របស់​និស្សិត៖ និស្សិត​ភាគច្រើន​ដែល​រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ មិនសូវ​គិតពី​តម្រូវការ​ទីផ្សារការងារ​នោះទេ ដូច្នេះ​ពេល​ពួកគេ​ស្វែងរក​ការងារ​ធ្វើ គឺ​មិនត្រូវ​នឹង​តម្រូវការ ឬ​លក្ខខណ្ឌ​របស់​ស្ថាប័ន​គេ​ឡើយ។

៤. ការងារ​ស្ម័គ្រចិត្ត៖ និស្សិត​ភាគច្រើន​មិនសូវ​ខ្វល់​ឬ​ឲ្យ​តម្លៃ​លើ​ការងារ​ស្ម័គ្រចិត្ត​នោះទេ ព្រោះ​ពួកគេ​យល់ឃើញថា ធ្វើ​ការងារ​ស្ម័គ្រចិត្ត​បណ្តាល​ឲ្យ​ការសិក្សា​ធ្លាក់ចុះ ខាត់​ពេលវេលា និង​មិន​ទទួលបាន​ថវិកា។ ល។ ប៉ុន្តែ ស្ថាប័ន​ភាគច្រើនបំផុត​ពេល​រើស​បុគ្គលិក គឺ​ត្រូវការ​តែ​អ្នក​ដែលមាន​បទពិសោធន៍​ប៉ុណ្ណោះ។ 

៥.
តម្រូវការ​ការងារ​រ​បស់​និស្សិត៖ និស្សិត​បរិញ្ញាបត្រ​ស្ទើរ​គ្រប់គ្នា តែងតែ​គិតថា​ខ្លួន​ជា​អ្នកចេះដឹង​កម្រិត​បញ្ញវន្ត ដូច្នេះ​ពួកគេ​មិនអាច​ធ្វើការ​ស្ម័គ្រចិត្ត ធ្វើជា​អ្នករត់​តុ ឬ​ដើរ​ចែក​ខិតប័ណ្ណ​នោះទេ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា ការងារ​ត្រូវធ្វើ​ពី​តូច​ទៅ​ធំ​ដូច​ឡើង​កាំជណ្តើរ​អ៊ីចឹង ទើប​អាច​ឡើងដល់​គោលដៅ​ដែល​អ្នក​ចង់បាន​ពិតប្រាកដ៕ 




© រក្សាសិទ្ធិដោយ thmeythmey.com