ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
បោះឆ្នោត
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
យុវជនសកម្ម សេវាល្អ
ជាតិ
សុគន្ធ និសា ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ស៊ីប៉ា ត្រៀមចុះតាមភូមិដើម្បីពង្រឹងការអាន
11, Feb 2015 ,
2:23 pm
រូបភាព
កញ្ញា សុគន្ធ និសា និងលោក ហុក សុទ្ធិ នាពិធីចុះកិច្ចសន្យាកាលពីថ្ងៃទី១០ ខែកុម្ភៈ ។ ហ្វេសប៊ុក ស៊ីប៉ា
×
ដោយ:
តារាចម្រៀងដ៏ល្បីឈ្មោះនៅកម្ពុជា កញ្ញា សុគន្ធ និសា បានក្លាយជាទូតសុច្ឆន្ទៈរបស់អង្គការស៊ីប៉ា ដើម្បីចូលរួមលើកកម្ពស់វិស័យអំណាន និងការបោះពុម្ពផ្សាយសៀវភៅជាភាសាខ្មែរនៅកម្ពុជា។ អង្គការស៊ីប៉ា និងតារាចម្រៀងប្រចាំផលិតថោនរូបនេះ បានឈានទៅដល់កិច្ចព្រមព្រៀងគ្នាក្នុងពិធីផ្លូវការមួយ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ នេះ សុគន្ធ និសា ដែលជាតារាចម្រៀងស្រីម្នាក់ដ៏ស្រគត់ស្រគំ បានលើកឡើងថា កត្តាដែលនាំឲ្យនាងស្ម័គ្រចិត្តធ្វើជាទូតសុច្ឆន្ទៈ របស់អង្គការស៊ីប៉ានោះ គឺនាងចង់ជំរុញឲ្យទម្លាប់នៃការអានសៀវភៅរបស់កុមារមានការកើនឡើង។
តារាចម្រៀងដែលមានប្រភពមកពីខេត្តក្រចេះ វ័យជាង៣០ឆ្នាំរូបនេះ បានបង្ហាញពីអារម្មណ៍របស់ខ្លួន ក្រោយចុះកិច្ចសន្យាជាមួយស៊ីប៉ា កាលពីថ្ងៃអង្គារថា៖ ថ្ងៃនេះខ្ញុំពិតជារីករាយ និងមានកិត្តិយសណាស់ដែលបានក្លាយជាទូតសុឆន្ទះរបស់អង្គការស៊ីប៉ា។ ខ្ញុំពិតជាសង្ឃឹមថានឹងអាចលើកកំពស់វិស័យអប់រំតាមរយះការអានជូនទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់»។
ដោយសារអង្គការស៊ីប៉ាមានសេវាកម្មបណ្ណាល័យចល័តរបស់ខ្លួន កញ្ញា និសា បានអះអាងប្រាប់គេហទំព័រថ្មីៗថា កញ្ញាត្រៀមខ្លួនចុះផ្ទាល់តាមភូមិស្រុកនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយ និងលើកតម្កើងការអាន។ « ខ្ញុំធ្វើការស្ម័គ្រចិត្ត ដូច្នេះខ្ញុំនឹងចូលរួមចំណែកបណ្តុះបណ្តាលពីការអានសៀវភៅឲ្យបានច្រើនដល់កុមារជាមួយបណ្តាល័យចល័តអង្គការស៊ីប៉ា និងជួយប្រមូលមូលនិធិទិញសៀវភៅជួយក្មេង»។ នេះជាការអះអាងរបស់តារាចម្រៀងដ៏ស្រស់ស្អាត។
និសា ដែលបានចាប់អាជីពជាតារាចម្រៀងចាប់តាំងពីឆ្នាំ២០០៣មក ជាមួយផលិតកម្មរស្មីស្ទឹងសង្កែ Spark Music រស្មីហង្សមាស និងបច្ចុប្បន្នច្រៀងនៅផលិតកម្មថោន ក៏ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនទូរសព្ទ SamSung ផងដែរ។ ចំពោះការចាប់ដៃគូជាមួយអង្គការស៊ីប៉ា និសា បានលើកឡើងថា៖ «ការស្ម័គ្រលើកស្ទួយការអានគឺមានសារសំខាន់ណាស់ សម្រាប់ការផ្តល់ ចំណេះដឹងដល់ប្រជាជនទូទាំងប្រទស»។
ទនឹ្ទមនឹងការស្ម័គ្រចូលរួមសកម្មភាពលុបបំបាត់ អក្ខរកម្ម និងផ្សព្វផ្សាយពីសារប្រយោជន៍នៃការអានសៀវភៅនេះដែរ លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (Sipar) បានប្រាប់ថា ការស្ម័គ្រចិត្តរបស់តារាចម្រៀងនឹងបង្កើនចំណាប់អារម្មណ៍នៃការអានសៀវភៅ។
លោកនិយាយថា៖«នេះជាកត្តាមួយដ៏ល្អប្រសើរ ដែលស្ម័គ្រចិត្តជួយអភិវឌ្ឍការអាន។ ពួកគាត់ មិនមែនត្រឹមតែធ្វើជាអ្នកចម្រៀងទេ តែគាត់បានរួមចំណែកជួយសង្គមទៀត»។
លោក ហុក សុទ្ធិ ជឿជាក់ថា កញ្ញា សុគន្ធ និសា នឹងជួយធ្វើការផ្សព្វផ្សាយលើកកម្ពស់ការអាន និងការបោះពុម្ពផ្សាយសៀវភៅជាភាសាខ្មែរនៅកម្ពុជាកាន់ច្រើនផងដែរ។ បើតាម លោក សុទ្ធិ មុននឹងឈានដល់កិច្ចព្រមព្រៀងជាមួយកញ្ញា សុគន្ធ និសា នេះ អង្គការ Sipar និងកញ្ញា និសា បានទំនាក់ទំនងគ្នាអស់ជាង កន្លះឆ្នាំហើយ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ នារយៈពេលចុងក្រោយនេះ តារាចម្រៀង និងតារាសម្តែងរបស់កម្ពុជា បានចូលប្រឡូកខ្លួនកាន់តែច្រើនក្នុងសកម្មភាពសប្បុរសធម៌ ដែលក្នុងនោះមានដូចជា ឌីជេ ឃ្លាំង ដែលទទួលបានតួនាទី ជាទូតសុច្ឆន្ទៈរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) តារាចម្រៀង មាស សុខសោភា ដែលចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារបរិស្ថាន តារាភាពយន្តជើងចាស់ សាវិន ហ្វីលីព ដែលបានបង្កើតមូលនិធិជួយដល់ជនទីទ័លក្រ ព្រមទាំងសិល្បករ-ការិនីជាច្រើនទៀតដែលបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ...៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តុលាការព្រហ្មទណ្ឌអន្តរជាតិមានប្រវត្តិដូចម្ដេច?
6 ថ្ងៃ
ជម្រើសផ្សព្វផ្សាយមានប្រសិទ្ធភាព និងជំរុញការលក់កាន់តែប្រសើរជាងមុន
2 ថ្ងៃ
«រចនាប័ទ្ម» មានន័យខុសពី«រចនាបថ»ដូចម្តេច?
6 ថ្ងៃ
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
5 ថ្ងៃ
«កេតនភណ្ឌ» មានន័យខុសពី«បេតិកភណ្ឌ»ដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម