កីឡាជាតិ
ជាតិ
ណាហ្គាទម្លាក់ម្ចាស់ការពារជើងឯក ខណៈស្វាយរៀងរក្សាក្តីសង្ឃឹមលើកពានក្នុងទឹកដី 
ប្រាក់ មុន្នីឧត្តម ស៊ុតបាល់បញ្ចូលទីរាល់ការប្រកួត។ បច្ចុប្បន្ន គេធ្វើបានសម្រេចចំនួន២៤គ្រាប់ក្នុងការប្រកួត៥លើក។ រូប FFC
×![]()
ម្ចាស់ផ្ទះស្វាយរៀង និងណាហ្គាវើល បានបោះជំហានទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ដូចកាលពីឆ្នាំ២០១២ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះរៀងៗខ្លួននាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ។
សម្រាប់ការប្រកួតគូទីមួយ ណាហ្គាវើល និងអគ្គស្នងការដ្ឋាននគរបាលជាតិដែលជាម្ចាស់ការពារតំណែងជើងឯក មិនមានការស៊ុតបាល់បញ្ចូលទីទៅវិញទៅមកនោះឡើយ ក្រោយការប្រកួតអស់រយៈពេលជាង១២០នាទី។ រីឯគូបន្ទាប់ ម្ចាស់ផ្ទះស្វាយរៀង បានបំបាក់ត្រាយអាស៊ី ក្នុងលទ្ធផល ២-០ ដែលជាការស៊ុតបាល់បញ្ចូលទីរបស់ប្រាក់ មុន្នីឧត្តម។
© រក្សាសិទ្ធិដោយ thmeythmey.com