ជាតិ
សង្គមជាតិ
អ្នកធ្វើអំពើអាក្រក់រមែងសោកសៅទាំងបច្ចុប្បន្ន និងអនាគត
18, Dec 2016 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
ជាង ២៥០០ ឆ្នាំមកហើយ ដែលព្រះសម្មាសម្ពុទ្ធ បានសម្តែងធម៌ ទស្សនៈ ឬឱវាទ ដើម្បីជាគន្លឹះក្នុងការរស់នៅរបស់មនុស្ស សម្រាប់ឲ្យពួកគេគិតពិចារណា។ ក្នុងចំណោម ទស្សនៈជាច្រើនរបស់ព្រះអង្គ ក៏មានទស្សនៈមួយដែលទ្រង់បង្ហាញពីគ្រោះថ្នាក់នៅពេលដែលមនុស្សធ្វើអំពើអាក្រក់។ ព្រះពុទ្ធ មានបន្ទូលថា ប្រសិនបើបុគ្គលណាម្នាក់ធ្វើអំពើបាប បុគ្គលនោះនឹងសៅហ្មងទាំងបច្ចុប្បន្ន និងអនាគត ពោលគឺមិនអាចគេចផុតឡើយ ។

 

ព្រះសម្មាសម្ពុទ្ធ បានត្រាស់សម្តែងដល់មនុស្សទាំងឡាយយ៉ាងនេះថា ៖« អ្នកដែលធ្វើអំពើបាបកម្មរមែងសោកសៅ ក្នុងលោកទាំងពីរ ពោលគឺរមែងសោកសៅក្នុងលោកនេះផង និងសោកសៅក្នុងលោកខាងមុខផង គេរមែងសោកសៅក្ដៅក្រហល់ក្រហាយ ព្រោះឃើញអំពើដែលសៅហ្មងរបស់ខ្លួន ។  តែអ្នកដែលបានធ្វើអំពើល្អ រមែងត្រេកអររីករាយសប្បាយក្នុងលោកទាំងពីរ ពោលគឺរីករាយក្នុងលោកនេះផង រីករាយក្នុងលោកខាងមុខផង គេរមែងត្រេកអររីករាយសប្យាយ ព្រោះឃើញនូវអំពើដែលបរិសុទ្ធរបស់ខ្លួន» ។  

© រក្សាសិទ្ធិដោយ thmeythmey.com