កីឡាជាតិ
ជាតិ
កម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ 
×![]()
សហព័ន្ធកីឡាប៉េតង់ប៊ូល និង ប៉េតង់កម្ពុជា នឹងទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាបេតង់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ ២០១៥ នេះ (2nd South East Asian Petanque Championship) លើទីលាននៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នៅខែ មេសា ខាងមុខ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធ មានប្រទេសចំនួន ៩ នឹងចូលរួមក្នុងការប្រកួតថ្នាក់តំបន់លើកទី២ នេះ ប៉ុន្ដែនៅមិនទាន់បង្ហាញឈ្មោះនៅឡើយនោះទេ។ សម្រាប់ប្រទេសនីមួយៗ មានប្រតិភូប្រមាណ ១៥ នាក់ប៉ុណ្ណោះ។
វិញ្ញាសាដែលនឹងដាក់ឱ្យប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនេះមានចំនួន ៦ គឺ វិញ្ញាសាវាយយកពិន្ទុបុរស, វិញ្ញាសាវាយយកពិន្ទុនារី, វិញ្ញាសាវាយយកពិន្ទុយុវជន(មិនកំណត់ភេទ), វិញ្ញាសា៣នាក់ទល់៣នាក់បុរស, វិញ្ញាសាវាយ ៣ នាក់ទល់ ៣ នាក់នារី និង ៣នាក ទល់ ៣ នាក់យុវជន(មិនកំណត់ភេទ)។
ការទទួលភ្ញៀវប្រកួតនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ២ ដល់ ៥ ខែ មេសា ឆ្នាំ ២០១៥ ខាងមុន ពោលគឺជាការប្រកួតកម្ដៅសាច់ដុំមួយមុនពេលក្រុមជម្រើសកម្ពុជា ចេញទៅប្រកួតក្នុងព្រឹត្តិកាណ៍កីឡាស៊ីហ្គេមឆ្នាំ ២០១៥ ក្នុងខែមិថុនា នៅប្រទេសសិង្ហបុរី។
គេនៅចាំបានថាកាលពីប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី ១ នៅប្រទេសឡាវ ដែលមានប្រទេសចូលរួមតែ ៧ ប៉ុណ្ណោះ ភាគីកម្ពុជាដណ្ដើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៦ គ្រឿង និង មេដាយសំរិទ្ធ ១ គ្រឿង៕
© រក្សាសិទ្ធិដោយ thmeythmey.com