ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «ចរិត, ច​រិ​ក, ច​រឹត, ច​រឹក» មួយណា​ត្រឹមត្រូវ?
13, Feb 2015 , 7:48 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ស្ទើរ​គ្រប់គ្នា ប្រើពាក្យ​ទាំងនេះ​ដោយ​មិនដឹងថា​ពាក្យ​មួយណា​ខុស​ឬ​ត្រូវ​ឡើយ។ ពួកគេ​ច្រើ​តែ​ប្រើពាក្យ «ច​រិ​ក» ឬ «ច​រឹក» ទាំង​ក្នុង​ភាសា​និយាយ និង​ភាសាសរសេរ ប៉ុន្តែ​សរសេរ​ជា «ច​រិ​ក» ឬ «ច​រឹក»នេះ​ជា​ពាក្យ​ខុស​ទេ។ នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «ចរិត»ជា​នាម មានន័យថា ការប្រព្រឹត្តិ, កិរិយាមារយាទ, ឬ​ក​ពា, បែបបទ។ ល។ ឧទាហរណ៍៖ ចរិតល្អ, ចរិតមិនល្អ, មនុស្ស​ខូច​ចរិត គឺ​មនុ​ស្សបង់​ឬ​ក​ពា​ប្រក្រតី, ដែល​រកកល់​ឆ្កួត។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com