កីឡាជាតិ
ជាតិ
FIFA Ranking៖ កម្ពុជាឈរលេខរៀងទី ១៨៤ ខណៈអាល្លឺម៉ង់នៅលេខ១ដដែល 
×![]()
ក្រុមបាល់ទាត់ជម្រើសកម្ពុជាឈរចំណាត់ថ្នាក់លេខរៀងទី១៨៤ក្នុងបញ្ជីប្រចាំខែកុម្ភៈរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ពោលគឺធ្លាក់ចុះ៥ លេខបើធៀបទៅនឹងខែមករាកន្លងទៅដែលឈរលេខរៀងទី១៧៩ ក្នុងចំណោមប្រទេសជាសមាជិក២០៩ ខណៈក្រុមជម្រើសជាតិអាល្លឺម៉ង់នៅតែរក្សាកៅអីលេខ ១បានដដែល។
យោងតាមវេបសាយfifa.comតារាងចំណាត់ថ្នាក់នេះគិតពីថ្ងៃទី៨ ខែ មករា ដល់ ១២ កុម្ភៈ ម្សិលមិញស្របពេលក្រុមកម្ពុជាធ្លាក់ចំណាត់ថ្នាក់ដោយសារមិនមានសកម្មភាពប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិដទៃ។
បើនិយាយតែក្រុមជម្រើសជាតិក្នុងប្រទេសតំបន់អាស៊ានវៀតណាម និង ហ្វីលីពីនឈរលើគេ ដោយនៅលេខរៀង១៣២ ស្ទួន តាមពីក្រោយដោយមីយ៉ាន់ម៉ាលេខ ១៤១ ហើយម្ចាស់ជើងឯកAFF Suzuki Cup 2012 ថៃ នៅលេខរៀងទី១៤។ ចំណែកក្រុមម៉ាឡេស៊ីនៅលេខរៀងទី ១៥៤ , សិង្ហបុរី ១៥៦, ឥណ្ឌូណេស៊ី ១៥៨ ,ឡាវ១៦១, កម្ពុជា១៨៤, ទីម័រខាងកើត១៨៧ និង ប្រ៊ុយណេ ១៩។
ចំណែកក្រុមចំនួន៥ មានចំណាត់ថ្នាក់ល្អដាច់គេប្រចាំទ្វីបអាស៊ីមានអ៊ីរ៉ង់ លេខ ៤១, កូរ៉េខាងត្បូង៥៤, ជប៉ុន៥៥, អូស្ត្រាលី៦៣ និង អារ៉ាប់រួម លេខ ៦៦។
សម្រាប់ក្រុមនៅកំពូលតារាងទាំង១០ ដែលល្អដាច់គេមានលេខ ១ អាល្លឺម៉ង់, លេខ២ អាហ្សង់ទីន, លេខ ៣ កូឡុំប៊ី, លេខ ៤ បែលហ្ស៊ិក, លេខ ៥ ហុល្លង់, លេខ ៦ ប្រេស៊ីល. លេខ ៧ ព័រទុយហ្គាល់, លេខ ៨ បារាំង, លេខ ៩ អ៊ុយរុយហ្គាយ, លេខ ១០ អេស្ប៉ាញ៕
© រក្សាសិទ្ធិដោយ thmeythmey.com