ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
បោះឆ្នោត
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
យុវជនសកម្ម សេវាល្អ
កីឡាជាតិ
ជាតិ
ម្ចាស់ផ្ទះស្វាយរៀង និងណាហ្គាវើល ប្រជែងយកពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥
14, Feb 2015 ,
9:31 am
រូបភាព
×
ដោយ:
អុឹង ចំរើន (Ung Chamroeun)
&
ការប្រកួតកីឡាបាល់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៥ ឈានដល់ដំណាក់កាលចុងក្រោយហើយនៅរសៀលថ្ងៃសៅរ៍នេះ ដោយក្រុមម្ចាស់ផ្ទះស្វាយរៀង ត្រូវតទល់ជាមួយក្រុមណាហ្គាវើលសម្រាប់តំណែងជើងឯក បន្ទាប់ពីក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាជើងឯកឆ្នាំចាស់ ប្រជែងយកលេខបីជាមួយក្រុមភ្នំពេញត្រាយអាស៊ី។
កាលពីឆ្នាំ២០១២ ស្វាយរៀង បានទទួលជ័យជម្នះលើណាហ្គាខបក្នុងលទ្ធផល ២-១ នៅម៉ោងបន្ថែមដើម្បីការពារពានរង្វាន់កីឡាបាល់ទាត់សម្តេច ហ៊ុន សែន របស់ខ្លួនសម្រាប់រយៈពេល២ឆ្នាំជាប់គ្នា។ បីឆ្នាំក្រោយមក ពោលគឺនារសៀលថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ នេះ ក្រុមទាំងពីរត្រូវជួបគ្នាដើម្បីប្រជែងយកពានម្តងទៀតដែលត្រូវបានរៀបចំជាលើកដំបូងនៅកីឡដ្ឋានខេត្តស្វាយរៀង។
ក្នុងដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់ផ្ទះស្វាយរៀង បានទទួលជ័យជម្នះ ២-០ លើភ្នំពេញត្រាយអាស៊ី បន្ទាប់ពីណាហ្គាវើល ដែលមានឈ្មោះដើមថា ណាហ្គាខប បានយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិដែលជាជើងឯកឆ្នាំចាស់ក្នុងលទ្ធផល ៣-១ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយការប្រកួតអស់រយៈ១២០នាទី គ្មានការស៊ុតបាល់បញ្ចូលទី។
ប្រធានក្រុម ប្រាក់ មុន្នីឧត្តម របស់ស្វាយរៀង កំពុងក្លាយជាកីឡាករដ៏លេចធ្លោរដោយរូបគេបានស៊ុតបាល់បញ្ចូលទីនៅរាល់ការប្រកួតបើគិតចាប់តាំងពីវគ្គ១៦ក្រុមចុងក្រោយ។ ខ្សែបម្រើក្រុមជម្រើសជាតិរូបនេះ បានរកគ្រាប់បាល់បញ្ចូលទីរហូតដល់ទៅ២៤គ្រាប់នាការប្រកួត៥លើកកន្លងមក ដែលក្នុងនោះ គេបានទម្លាញសំណាញ់តែម្នាក់រហូតដល់ទៅ១៦គ្រាប់នៅពេលប៉ះជាមួយក្រុមខេត្តព្រៃវែង។
ទោះបីជាយ៉ាងណាក៏ដោយ ឱកាសលើកពានជាប្រវត្តិសាស្ត្រនៅលើទឹកដីខ្លួនឯងរបស់ក្រុមខេត្តស្វាយរៀង នឹងស្ថិតនៅក្រោមការគំរាមកំហែង។ ដោយមិននិយាយពីកីឡាករឆ្នើមផ្សេងៗទៀត អ្នកចាំទី សំរឹត សីហា បានបំពេញតួនាទីយ៉ាងល្អក្នុងការសង្គ្រោះបាល់ប៉េណាល់ទីរហូតដល់ទៅ២លើកដើម្បីនាំណាហ្គាវើល បោះជំហានមកកាន់វគ្គផ្តាច់ព្រ័ត្រ បើទោះបីជាម្តាយរបស់គេទើបតែស្លាប់បានមួយខែក្តី។
ស្វាយរៀង និងណាហ្គាវើល សុទ្ធតែស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកវ័យក្មេងប្រកបដោយសមត្ថភាពដែលបានករវែងករឆ្នាំងជាមួយក្លិប ពោលគឺចាប់តាំងពីតួនាទី ជាកីឡាករ ជាគ្រូជំនួយ មុននឹងកាន់តំណែងជាគ្រូបង្គោល។ លោក សំ វ៉ាន់ដេត អាយុ៣៥ឆ្នាំ កំពុងស្វះស្វែងរកការឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកទីពីរក្នុងអាជីពជាគ្រូបង្វឹកក្លិបស្វាយរៀង ដែលលោកបានបន្តពីលោក រិទ្ធិ ឌីកា កាលពីអំឡុងឆ្នាំ២០១២ ។ ស្របពេលជាមួយគ្នា លោក មាស ចាន់ណា វ័យ៣៤ឆ្នាំដែលបានលើកពានកាលពីឆ្នាំ២០១៣ ក្នុងនាមជាគ្រូជំនួយ រំពឹងទទួលបានហុងស៊ុយនាឆ្នាំដំបូងដែលលោកកាន់កាប់តំណែងជាគ្រូបង្គោលរបស់ណាហ្គាវើល ជំនួសលោក ប្រាក់ សុវណ្ណារ៉ា។
ណាហ្គាវើល អតីតណាហ្គាខប ឈានវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកទី៥ ដែលក្នុងនោះ ពួកគេមានប្រវត្តិឈ្នះពានតែមួយលើកគត់ គឺក្នុងឆ្នាំ២០១៣ ក្រោយយកឈ្នះក្រសួងការពារជាតិ ៥-៣ ដោយការទាត់បាល់ប៉េណាល់ទីសម្រេចសេចក្តី ខណៈការប្រកួតអស់រយៈពេល១២០នាទី បញ្ចប់ទៅដោយគ្មានគ្រាប់បាល់បញ្ចូលទី។
ដោយឡែកស្វាយរៀង អតីតព្រះខ័នរាជ ឈានមកដល់វគ្គដណ្តើមពានជាលើកទី៤ ដោយកាលពីឆ្នាំ២០១១ ពួកគេបានកាន់កាប់ពានជាលើកដំបូងក្រោយឈ្នះបៀលប្រាយយូណាយធីត ២-០ ហើយនៅឆ្នាំបន្ទាប់ពួកគេបានយកឈ្នះណាហ្គាខប ២-១ នៅម៉ោងបន្ថែម។
គេរំពឹងថា ក្រុមទាំងពីរនឹងផ្តល់នូវជំនួបដ៏ជក់ចិត្ត ពីព្រោះពួកគេធ្លាប់មានការប្រកួតដ៏ស្វិតស្វាញម្តងហើយនៅក្នុងពូល D កាលពីថ្ងៃទី២៨ ខែមករា ដែលនៅកាលណោះ ប្រាក់ មុន្នីឧត្តម រកគ្រាប់នាំមុខសម្រាប់ស្វាយរៀង ហើយ ជិន ជុំ បានទាត់ប៉េណាល់ទីវាយបកវិញសម្រាប់ណាហ្គាវើល។
សម្រាប់ការប្រកួតនៅរសៀលថ្ងៃសៅរ៍នេះ ក្រុមជើងឯកឆ្នាំចាស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវប្រជែងយកចំណាត់ថ្នាក់លេខបីជាមួយភ្នំពេញត្រាយអាស៊ី នាវេលាម៉ោង២រសៀល នៅមុនការប្រជែងយកពានរង្វាន់ម្ចាស់ផ្ទះស្វាយរៀង និងណាហ្គាវើល (ម៉ោង៤ និង៣០នាទី) ។ ដូចជារៀងរាល់ឆ្នាំផងដែរ ម្ចាស់ជើងនឹងទទួលបានប្រាក់រង្វាន់៨០លានរៀល លេខពីរបាន៤០លានរៀល និងលេខបីបាន២០លានរៀល បន្ថែមពីលើនេះ ក៏មានការផ្តល់សម្រាប់កីឡាករឆ្នើម អ្នកចាំទីឆ្នើម និងកីឡាករដែលបានស៊ុតបាល់បញ្ចូលទីច្រើនជាងគេផងដែរ។
ប្រិយមិត្តដែលចូលទស្សនាការប្រកួតអាចនឹងមានឱកាសឈ្នះរង្វាន់ ម៉ូតូ ២ គ្រឿង កង់ ៥ គ្រឿង និង ទូរស័ព្ទ ២ គ្រឿង។ ចំណែកអ្នកផ្សេងទៀតអាចផ្ញើអ៊ីម៉ែល ជាភាសាខ្មែរ និង អង់គ្លេសទៅកាន់
ដើម្បីឈ្នះរង្វាន់ទូរទស្សន៍ម៉ាក Panasonic ១គ្រឿង ដោយបំពេញលក្ខខណ្ឌត្រឹមត្រូវ។
សំបុត្រចូលទស្សនាតម្លៃ ២៥០០ សម្រាប់អ្នកអង្គុយនៅកៅអីទស្សនា និង ៥០០ រៀលសម្រាប់អ្នកឈរទស្សនា។ ចំណែកអ្នកនៅឆ្ងាយអាចទស្សនាការប្រកួតទាំង ២ គូ តាមទូរទស្សន៍ប៉ុស្ដិ៍ BTV បានផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ញ៉ាំទឹកក្នុងពេល២នេះ ខូចក្រពះ ហើយធ្វើឲ្យក្រលៀនខូចទៀត
ភ្នំពេញ
19 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
4 ថ្ងៃ
ជៀសផុតពីជំងឺរលាកសន្លាក់ ធូរស្រាលពីអាការៈហើម និងឈឺចាប់ ជាមួយអាហារទាំងនេះ
3 ថ្ងៃ
ជម្រើសផ្សព្វផ្សាយមានប្រសិទ្ធភាព និងជំរុញការលក់កាន់តែប្រសើរជាងមុន
16 ម៉ោង
ពាក្យដែលសរសេរដោយអក្សរ «ល» ប្តូរទៅ «ឡ» វិញ តើមានពាក្យអ្វីខ្លះ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម