កីឡាជាតិ
ជាតិ
ត្រាយអាស៊ីដណ្តើមបានចំណាត់ថ្នាក់លេខបីក្រោយឈ្នះជើងឯកចាស់ ៣-០ 
ហែម ស៊ីម៉ៃ អ្នកចាំទីរបស់ត្រាយអាស៊ី
×![]()
ក្លិបភ្នំពេញត្រាយអាស៊ី បានទទួលចំណាត់ថ្នាក់លេខបីនៃព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ ៣-០ លើជើងឯកឆ្នាំចាស់ គឺអគ្គស្នងការដ្ឋាននគរបាលជាតិ នៅកីឡដ្ឋានខេត្តស្វាយរៀងនារសៀលថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ។
សួង វិរៈ បានស៊ុតបាល់បញ្ចូលទីនៅក្នុងនាទីបន្ថែមតង់ទីមួយ និងនៅនាទី៨៤ ខណៈសុក ច័ន្ទរស្មី រកបានមួយគ្រាប់នៅក្នុងនាទី ទី៨២។
សម្រាប់តំណែងចំណាត់ថ្នាក់លេខបីនេះ ត្រាយអាស៊ី ដែលដឹកនាំបណ្តោះអាសន្នដោយលោក ឈូក ពិសិដ្ឋ នឹងទទួលបានមេដាយសំរឹទ្ធ អបដោយទឹកប្រាក់២០លានរៀល។
ម្ចាស់ផ្ទះស្វាយរៀង និងណាហ្គាវើល ត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនាវេលាម៉ោង៤ និង៣០នាទី។
© រក្សាសិទ្ធិដោយ thmeythmey.com