កីឡាជាតិ
ជាតិ
ស្វាយ​រៀង​លើក​ពាន​ Hun Sen Cup នៅ​លើ​ទឹក​ដី​ខ្លួន​ឯង
14, Feb 2015 , 6:19 pm        
រូបភាព
ដោយ: រួបរួម
ម្ចាស់​ផ្ទះ​ស្វាយ​រៀង បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ​២០១៥ ក្រោយ​ជ័យ​ជម្នះ​ ២-១ លើ​ណាហ្គាវើល​ដែលមាន​គ្នា​១០នាក់។



ក្នុង​ជំនួប​នៅ​លើ​ទី​លាន​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង ប្រាក់ មុន្នីឧត្តម បាន​ស៊ុត​បាល់​ពិន័យ​ពី​ចម្ងាយ​នៅ​ក្នុងនាទី​បន្ថែម​តង់ទីមួយ​ដើម្បី​នាំមុខ​សម្រាប់​ស្វាយ​រៀង ប៉ុន្តែ​ឈាន​ដល់នាទី ទី​៦០ សុន សុបញ្ញា បាន​ទាត់​ហ្វ្រីឃីត វាយ​ប​ក​តាម​ស្មើ​វិញ​សម្រាប់ណាហ្គាវើល។ នៅនាទី ទី​៧៣ ប្រធាន​ក្រុមណាហ្គាវើល បាន​ទទួល​កាត​លឿង​ជាលើក​ទីពីរ ហើយ ខ្សែបម្រើ ណុប តុលា បានស៊ុត​បាល់នាំជ័យ​ជម្នះ​សម្រាប់​ស្វាយ​រៀងនៅ​នាទី​ចុងក្រោយ។

ស្វាយ​រៀង បាន​ទទួល​តំណែង​ជើង​ឯក Hun Sen Cup ជាលើក​ទីបី ខណៈ​ណាហ្គាវើល​ខក​ខាន​ទទួល​ពាន​ជា​លើក​ទី​៤​នា​ការបង្ហាញ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៥លើក។ នៅ​ថ្ងៃដដែល ត្រាយអាស៊ីភ្នំពេញ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខបី ក្រោយ​បំបាក់​អគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ​ក្នុងលទ្ធផល ៣-០៕​

© រក្សាសិទ្ធិដោយ thmeythmey.com