កីឡាជាតិ
ជាតិ
ទស្សនា​ទិដ្ឋភាព​នៃ​ការប្រកួត​ផ្តាច់ព្រ័ត្រ Hun Sen Cup នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង
15, Feb 2015 , 12:05 pm        
រូបភាព
ដោយ: ថ្មីៗ
ក្លិប​ខេត្តស្វាយរៀង បានទទួល​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ នៅលើ​ទឹកដី​ខ្លួនឯង ក្រោយ​ទទួលបាន​ជ័យជម្នះ ២-១ លើ​ណាហ្គា​វើ​ល ក្នុងការ​ប្រកួត​ដ៏​ចម្រូងចម្រាស់​មួយ។ នា​ការប្រកួត​កាលពី​ថ្ងៃ​ម្សិលមិញ​ផងដែរ ក្លិប​ភ្នំពេញ​ត្រាយ​អាស៊ី បាន​យកឈ្នះ​ជើងឯក​ឆ្នាំ​ចាស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ក្នុង​លទ្ធផល ៣-០ ។



ការទទួលបាន​ពាន Hun Sen Cup ជា​លើកដំបូង​នៅលើ​ទឹក​ខ្លួនឯង និង​ជាការ​ឈ្នះ​ពាន​លើក​ទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប បាន​នាំ​ឲ្យ​ស្វាយរៀង​ទទួលបាន​ប្រាក់រង្វាន់៨០លាន​រៀល ខណៈ​ក្រុម​រងជើង​ឯក ណាហ្គា​វើ​ល បាន៤០លាន​រៀល និង​ក្រុម​លេខ​បី​ភ្នំពេញ​ត្រាយ​អាស៊ី បាន២០លាន​រៀល។

ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែលមាន​កំហុស​តិចជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍​ទទួលបាន​ប្រាក់រង្វាន់៥លាន​រៀល សម្រាប់​រង្វាន់ Fair Play ខណៈ ប្រធាន​ក្រុម​ស្វាយរៀង ប្រាក់ មុន្នី​ឧ​ត្ត​ម បាន១លាន​រៀល អមដោយ​ស្បែកជើង​មាស តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី២៤គ្រាប់ ស្របពេល​ជាមួយគ្នានេះ អ្នកចាំទី អាំ សុវណ្ណារ៉ា​ត់ របស់​ម្ចាស់ផ្ទះ ក៏​ជាប់​ជា​អ្នកចាំទី​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ផងដែរ។

សួង វិរៈ រក​បាន​២គ្រាប់ឲ្យ​ត្រាយអាស៊ី


ក្រុមត្រាយអាស៊ី អរគុណក្រុមអ្នក​គាំទ្រ​ក្រោយឈ្នះ​តំណែង​លេខបី តាមរយៈជ័យ​ជម្នះ ៣-០ លើ​អគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ


អ្នក​គាំទ្រ​ក្រុមណាហ្គាវើល


ព្រឹទ្ធាចារ្យ អ៊ុំ សួន អ្នក​គាំទ្រ​បាល់ទាត់​ ជាមួយ​នឹងអាវ​របស់​ក្លិប​ខេត្ត​ស្វាយ​រៀង


លោក ខៀវ សាម៉េត អនុ​ប្រធាន​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា នាំពាន Hun Sen Cup ដែល​ដឹកតាមឧទ្ធម្ភាគចក្រ​








លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​ស្វាយ​រៀង អបអរជ័យ​ជម្នះ




ប្រធាន​ក្រុម ស្វាយរៀង ប្រាក់ មុន្នីឧត្តម ត្រូវ​បាន​ស្វាគមន៍​ដោយអ្នក​គាំទ្រ


លោក មាស ចាន់ណា (ស្តាំ) គ្រូបង្វឹកណាហ្គាវើល ខក​ចិត្ត


ក្រុម​កីឡាករ​ណាហ្គាវើល ក្នុងសភាព​ស្រងូតស្រងាត់


ក្រុម​សម្តែង


អ្នក​ចាំទីស្វាយរៀង អាំ សុវណ្ណារ៉ាត ក្លាយ​ជាអ្នក​ចាំទី​ឆ្នើម​ប្រចាំព្រឹត្តិការណ៍


ប្រាក់ មុន្នី អ្នក​ស៊ុត​បាល់​បញ្ចូលទី​បាន​ច្រើន​ជាងគេ (២៤គ្រាប់)


ក្លិបអគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ​បាន​រង្វាន់ Fair Play


ក្លិប​ភ្នំពេញ​ត្រាយអាស៊ី បាន​ចំណាត់​ថ្នាក់​លេខបី


លោក ឡាំ ទីនី អ្នក​ចាត់​ការទូទៅ​ក្លិបណាហ្គាវើល ឡើង​ទទួល​រង្វាន់​សម្រាប់​ចំណាត់​ថ្នាក់​លេខពីរ


លោក ឌី វិជ្ជា ប្រធានក្លិប​ស្វាយ​រៀង




លោក ឌី វិជ្ជា និង​លោកស្រី ហ៊ុន ម៉ាណា ដែល​ជាភរិយា អបអរជ័យ​ជម្នះ​របស់​ស្វាយ​រៀង


© រក្សាសិទ្ធិដោយ thmeythmey.com