កីឡាជាតិ
ជាតិ
បាល់ទះ​ឆ្នេរ​ខ្សាច់ ចេញ​យុទ្ធនា​ការស្វែងរក​ក្រុម​ខ្លាំង​តាម​ខេត្ត​ទៀតហើយ
15, Feb 2015 , 2:43 pm        
រូបភាព
ដោយ:
សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ជូនដំណឹង​ដល់​ក្រុម​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ទាំងអស់​ឱ្យ​ត្រៀមខ្លួន​ចូល​រូ​ម​ប្រកួត​ក្នុង​ពានរង្វាន់ ស្រា​បៀរ Anchor លើក​ទី២ ដែល​នឹង​ចាប់ផ្ដើម​ជម្រុះ​នៅតាម​មណ្ឌល​ចំនួន ៤ សំខាន់ៗ មុន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ខេត្ត​ព្រះសីហនុ។



យោងតាម​កម្មវិធី​ប្រកួត​ជម្រុះ​ធ្វើឡើង​នៅ៖
- ខេត្តបាត់ដំបង ដំណើរការ​ចាប់ពី​ថ្ងៃទី២៧ ដល់ ២៨ ខែមីនា ឆ្នាំ២០១៥
- ខេត្តសៀមរាប ដំណើរការ​ចាប់ពី​ថ្ងៃទី០៣ ដល់ ០៤ ខែមេសា ឆ្នាំ២០១៥
- ខេត្តកំពង់ចាម ដំណើរការ​ចាប់ពី​ថ្ងៃទី១០ ដល់ ១១ ខែមេសា ឆ្នាំ២០១៥
- ខេត្ត​ព្រះសីហនុ ដំណើរការ​ចាប់ពី​ថ្ងៃទី១៤ ដល់ ១៥ ខែមេសា ឆ្នាំ២០១៥

ចំណែក​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ។
សកម្មភាព​ប្រកួត​ពានរង្វាន់​សម្រាប់​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​នេះ​អាច​ថា​ជាការ​កម្ដៅ​សាច់ដុំ​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុម​អត្ត​ព​លិ​ក​ខ្មែរ​មុន​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ខែ មិថុនា ខាងមុខ។

សម្រាប់​ក្រុម​ដែលមាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ប្រកួត​នៅតាម​មណ្ឌលនីមួយៗ សូមមេត្តា​ទាក់ទង​ទៅ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា តាម​លេខ​ទូរស័ព្ទ ០១៦ ៩៥៨ ៥៥៧/ ០១៧៩៥០៤ ឬ តាម អ៊ី​ម៉ែ​លៈ [email protected]


រូបថត៖ Anchor Beer (Cambodia)



© រក្សាសិទ្ធិដោយ thmeythmey.com