កីឡាជាតិ
ជាតិ
បាល់ទះឆ្នេរខ្សាច់ ចេញយុទ្ធនាការស្វែងរកក្រុមខ្លាំងតាមខេត្តទៀតហើយ 
×![]()
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានជូនដំណឹងដល់ក្រុមបាល់ទះលើឆ្នេរខ្សាច់ទាំងអស់ឱ្យត្រៀមខ្លួនចូលរូមប្រកួតក្នុងពានរង្វាន់ ស្រាបៀរ Anchor លើកទី២ ដែលនឹងចាប់ផ្ដើមជម្រុះនៅតាមមណ្ឌលចំនួន ៤ សំខាន់ៗ មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅខេត្តព្រះសីហនុ។
យោងតាមកម្មវិធីប្រកួតជម្រុះធ្វើឡើងនៅ៖
- ខេត្តបាត់ដំបង ដំណើរការចាប់ពីថ្ងៃទី២៧ ដល់ ២៨ ខែមីនា ឆ្នាំ២០១៥
- ខេត្តសៀមរាប ដំណើរការចាប់ពីថ្ងៃទី០៣ ដល់ ០៤ ខែមេសា ឆ្នាំ២០១៥
- ខេត្តកំពង់ចាម ដំណើរការចាប់ពីថ្ងៃទី១០ ដល់ ១១ ខែមេសា ឆ្នាំ២០១៥
- ខេត្តព្រះសីហនុ ដំណើរការចាប់ពីថ្ងៃទី១៤ ដល់ ១៥ ខែមេសា ឆ្នាំ២០១៥
ចំណែកវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។
សកម្មភាពប្រកួតពានរង្វាន់សម្រាប់កីឡាបាល់ទះឆ្នេរខ្សាច់នេះអាចថាជាការកម្ដៅសាច់ដុំដ៏សំខាន់មួយសម្រាប់ក្រុមអត្តពលិកខ្មែរមុនចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរី ក្នុងខែ មិថុនា ខាងមុខ។
សម្រាប់ក្រុមដែលមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួតនៅតាមមណ្ឌលនីមួយៗ សូមមេត្តាទាក់ទងទៅសហព័ន្ធកីឡាបាល់ទះកម្ពុជា តាមលេខទូរស័ព្ទ ០១៦ ៩៥៨ ៥៥៧/ ០១៧៩៥០៤ ឬ តាម អ៊ីម៉ែលៈ [email protected] ៕
រូបថត៖ Anchor Beer (Cambodia)
© រក្សាសិទ្ធិដោយ thmeythmey.com