ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «សំដៅ, សម្តៅ» មួយណា​ត្រឹមត្រូវ?
17, Feb 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

ពាក្យ​ទាំងឡាយណា​ដែល​អាច​ប្រកប​ចេញ​ជា​ជើង​តម្រួត គឺ​មនុស្ស​ស្ទើរ​គ្រប់គ្នា​ប្រាកដជា​សរសេរ​ពាក្យ​ទាំងនោះ​ទៅជា​ជើង​តម្រួត​ទាំងអស់។ តាមពិត​មិនមែន​គ្រប់​ពាក្យ​ដែល​ប្រកប​ចេញ​ជា​ជើង​តម្រួត​ត្រូវ​សរសេរ​ជា​ជើង​តម្រួត​ទាំងអស់​នោះទេ។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «សំដៅ» ជា​កិរិយាសព្ទ មានន័យថា ច​ម្ពោះ​ត្រង់, ឆ្ពោះ​ត្រង់, តម្រង់​ចំ។ ឧទាហរណ៍៖ សំដៅ​សេចក្តី​ថា..., សំដៅចំ, សំដៅដាក់, សំដៅយក។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com