កីឡាជាតិ
ជាតិ
Tiger Street Football ចាប់ផ្ដើមទទួលក្រុមចូលរួមប្រកួតរដូវកាលថ្មី 
×![]()
ពានរង្វាន់បាល់ទាត់លក្ខណៈហ្វូតសាល Tiger Street Football 2015 ចាប់ផ្ដើមបើកស្វែងរកក្រុមដាក់ពាក្យចូលរួមប្រកួតសម្រាប់រដូវកាលថ្មីខ្លួនហើយមុនថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០១៥ស្របពេលការប្រកួតជម្រុះធ្វើឡើងនៅតាមមណ្ឌលសំខាន់ៗទាំង ៥ មុនរៀបចំប្រកួតវគ្គជុំផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
ក្រុមនីមួយៗមានសមាជិកមិនលើសពី ៧នាក់ ដោយក្នុងនោះមានកីឡាករចំនួន៦ នាក់ និង ប្រធានក្រុម ឬអ្នកចាត់ការ ឬ អ្នកដឹកនាំម្នាក់ហើយសមាជិកទាំង ៧នាក់នេះមានសិទ្ធិចូលប្រកួតបានទាំងអស់គ្នា។
យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រកួតការប្រកួតជម្រុះធ្វើឡើងនៅមណ្ឌលទាំង៥ មាន៖
១) ជើងឯកខេត្តសៀមរាបរៀបចំក្រោយ សារមន្ទីរអង្គរជាតិចាប់ពីថ្ងៃទី ៧ ដល់ ៨ មីនាឆ្នាំ ២០១។
២) ជើងឯកនៅខេត្តកំពង់ចាមរៀបចំនៅខាងមុខសាលាគរុកោសល្យខេត្តចាប់ពីថ្ងៃទី១៤ ដល់ ១៥ ខែ មីនា ឆ្នាំ ២០១។
៣)ជើងឯកនៅខេត្តបាត់ដំបងរៀបចំនៅបរិវេណផ្សាទំនើបបុរីថ្មីចាប់ពីថ្ងៃទី ២១ ដល់ ២២ខែ មីនា ឆ្នាំ ២០១។
៤) ជើងឯកនៅខេត្តព្រះសីហនុរៀបចំនៅមហោស្រពចាស់ចាប់ពីថ្ងៃទី ២៨ ដល់ ២៩មីនា ឆ្នាំ ២០១។
៥) ជើងឯកនៅរាជធានីភ្នំពេញរៀបចំនៅមុខសួនវត្តបុទុមចាប់ពីថ្ងៃទី៣ ដល់ ៤ មេសា ឆ្នាំ ២០១។
ចំណែកវគ្គផ្ដាច់ព្រ័ត្រដែលប្រមូលជើងខ្លាំងមកពីការជម្រុះតាមខេត្តនានាខាងលើត្រូវរៀបចំនៅមុខសួនវត្តបុទុមរាជធានីភ្នំពេញ សារជាថ្មីនៅថ្ងៃទី ៥ មេសា ឆ្នាំ២០១៥។
ក្រុមលេខ១នៅវគ្គជម្រុះតាមខេត្តនឹងទទួលបានប្រាក់រង្វាន់១.៥០០ដុល្លារ ក្រុមជើង២នឹងទទួលបាន ១.០០០ដុល្លារ និងក្រុមលេខ ៣ទទួលបាន ៥០០ ដុល្លារ។ចំណែកក្រុមលេខ ១នៅវគ្គផ្ដាច់ព្រ័ត្រនឹងទទួលបានទឹកប្រាក់១០.០០០ដុល្លារ ក្រុមលេខ ២ បាន ៥.០០០ដុល្លារ និង ក្រុមលេខ ៣ទទួលចំណែក ២.៥០០ដុល្លារ។
ព័ត៌មានលំអិតសូមទាក់ទងទៅកាន់ការិយាល័យស្រាបៀ Tiger ឬតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឬ តាមអ៊ីម៉ែល[email protected]ឬ តាមលេខទូរសព្ទ០៧៧ ៧៧៧ ៩២៨៕
© រក្សាសិទ្ធិដោយ thmeythmey.com