ជាតិ
ពិភពតារា៖ ធី ស្រី​ពៅ ទឹកដម​សំឡេងពី​ធម្មជាតិ ជំរុញ​ឲ្យ​នាង​ឆាប់​ល្បី
17, Feb 2015 , 9:29 am        
រូបភាព
ដោយ:

ភ្នំពេញ៖ ក្រោយពី​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កាលពីដើមឆ្នាំ ២០១៣ អ្នកចម្រៀង​វ័យក្មេង រូបសម្បត្តិ​ស្រស់​សោភា កញ្ញា ធី ស្រី​ពៅ បើទោះបីជា​នៅ​មិនទាន់មាន​ទ្រនំ​បាន​ច្រៀង​នៅឡើយ ប៉ុន្តែ​នាង​ត្រូវបាន​មហាជន​ទទួលស្គាល់​តាមរយៈ​ទឹកដម​សម្លេង​ដ៏​ក្រ​អូន​ក្រអៅ ដែលជា​អំណោយ​ពី​ធម្មជាតិ ទើប​ជំរុញ​ឲ្យ​អ្នកចម្រៀង​ស្រស់​សោភា​រូបនេះ​លេចធ្លោ​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី។



អ្នកចម្រៀង​ថ្មោងថ្មី​កញ្ញា​ធី​ស្រី​ពៅ​ដែល​ទើប​បន្សាត់​ខ្លួន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​ជាង​កន្លះ​ឆ្នាំ​មកនេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​មហាជន​គួរ​ឲ្យ​កត់សម្គាល់​ជាមួយនឹង​ទឹកដម​សម្លេង​បូករួម​ទាំង​រូប​សម្ផស្ស​ដ៏​ស្រស់​ផូរផង់​បាន​ស្ទួយ​ឲ្យ​អ្នកចម្រៀង​រាត្រី​រូបនេះ​កាន់តែ​ទទួលបាន​ភាពលេច​ធ្លោ​ក្នុង​រយៈពេល​មួយ​យ៉ាង​ឆាប់រហ័ស​ក្នុងសង្គម​សិល្បៈ​ដែល​ពោរពេញ​ទៅដោយ​ភាព​ប្រកួតប្រជែង​នេះ។

ស្រី​ពៅ​បាន​ឲ្យ​ដឹងថា​នាង​មាន​ចំណង់​ចំណូលចិត្ត​លើ​វិស័យ​ចម្រៀង​តាំងពី​តូច​ខណៈ​បងស្រី​នាង​ក៏​ជា​តារាចម្រៀង​ម្នាក់​ផងដែរ​ទើប​នាង​មានឱកាស​បាន​ដើរ​លើ​គន្លង​នេះ​បន្ទាប់ពី​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី១២នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​នា​ឆ្នាំ២០១0។

កញ្ញា ធី ស្រី​ពៅ បាន​ប្រាប់​ពី​និស្ស័យ និង​ចំណង់​ចំណូលចិត្ត​របស់​នាង​ចំពោះ​វិស័យ​ចម្រៀង​ថា នាង​ចូលចិត្ត​ច្រៀង តាំងតែ​ពី​នៅ​អាយុ៨ឆ្នាំ​ម្លេះ ខណៈពេល​ដែលមាន​ស្រី​នាង​ម្នាក់ ក៏​ចូលចិត្ត​ច្រៀង​លេង​ជាមួយ​នាង​ដែរ។ ហេតុផល​ទាំងនេះ បាន​ជម្រុញ និង​នាំ​ឲ្យ​ស្រី​ស្រស់​រូបនេះ​កាន់តែ​ងប់ងុល​នឹង​ច្រៀង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូត​ក្លាយជា​អ្នកចម្រៀង​ម្នាក់ ក្នុង​គ្រា​ដែល​នាង​ពេញវ័យ។

អ្នកចម្រៀង​ដែលមាន​ប្រភព​មកពី​ខេត្តព្រៃវែង​ធី​ស្រី​ពៅ​បាន​និយាយ​បន្ត​ឲ្យ​ដឹងថា​សព្វថ្ងៃ​នាង​កំពុង​ច្រៀង​នៅក្នុង​ភោជនីយដ្ឋាន​សុខា​ពីរ​នាក់​បងស្រី​របស់​នា​ង​ឈ្មោះ​ធី​ណា​តា។ ធី ស្រី​ពៅ បញ្ជាក់​ឲ្យ​ដឹងថា បទ​ចម្រៀង​ដែល​នាង​លើក​យកមក​ច្រៀង​នៅក្នុងពេល​រាត្រី​នៅ​ភោ​ជនី​ដ្ឋា​ន សុខា នោះ គឺ​នាង​ចូលចិត្ត​លើ​យក​បទ​ចម្រៀង​របស់​ក​ញ្ញា​មាស​សុខ​សោភា មក​ច្រៀង។បើទោះបីជា​ទឹកដម​សម្លេង​នៅមានកម្រិត​មិន​ពីរោះ​ដូច​ម្ចាស់​ដើម​យ៉ាងណាក៏ដោយ​ប៉ុន្តែ​នាង​ទទួលបាន​ការកោតសរសើ​រ​ពី​បណ្តា​ភ្ញៀវ​មួយចំនួន​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com