ជាតិ
ពីនេះ ពីនោះ
តើពាក្យ «ជំរំ, ជំរុំ, ជម្រំ, ជម្រុំ» មួយណាត្រឹមត្រូវ?
× មនុស្សស្ទើរគ្រប់គ្នា ច្រើនតែសរសេរពាក្យទាំងនេះដោយមិនដឹងថាពាក្យមួយណាត្រឹមត្រូវនោះទេ។ ភាគច្រើនគឺនាំគ្នាសរសេរពាក្យនេះមានបុកជើង «ជំរុំ» និងខ្លះទៀតសរសេរជាជើងតម្រួត «ជម្រុំ» ដែលជាពាក្យខុសទៅវិញ។ តាមពិតបើនៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវ គឺសរសេរជា «ជំរំ» គឺពុំមានបុកជើង ឬសរសេរជាជើងតម្រួតឡើយ។ ពាក្យនេះជានាម មានន័យថា ទីសម្រាប់ជ្រកអាស្រ័យបណ្តោះអាសន្ន ធើ្វដោយមែកឈើ ស្លឹកឈើ ឬចំបើង៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com