ជាតិ
ពីនេះ ពីនោះ
ធ្វើជា​បុគ្គលិក​បែបណា ទើប​ធ្វើ​ការងារ​រីកចម្រើន​ទាំង​ខ្លួនឯង និង​ស្ថាប័ន?
18, Feb 2015 , 8:04 am        
រូបភាព
ដោយ: ថ្មីៗ
ប្រធាន​គ្រប់រូប គ្រប់​ស្ថាប័ន ត្រូវការ​បុគ្គលិក​ដែល​ធ្វើ​ការងារ​ប្រកបដោយ​ឆន្ទៈ​ខ្ពស់ ព្រោះ​ការ​មាន​ឆន្ទៈ​ជា​ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​មានចិត្ត​ដិតអារម្មណ៍​ជាមួយនឹង​ការងារ​បានល្អ ហើយ​ធ្វើ​ឲ្យ​គម្រោង​ឬ​ផែនការ​ក្នុង​ស្ថាប័ន​នោះ​សម្រេចបាន​ដោយ​ជោគជ័យ។ បុគ្គលិក​ដែលមាន​ឆន្ទៈ​ចំពោះ​ការងារ បើ​ទោះ​ពេលណា​ក៏​នឹក​ឃើញតែ​ការងារ ធ្វើ​អ្វី​ក៏​នឹក​ឃើញតែ​ការងារ សូម្បីតែ​ពេល​ទទួលទាន​អាហារ​ក៏​នៅតែ​នឹកឃើញ​ការងារ​ដែរ។



បុគ្គលិក​ប្រភេទ​នេះ​តែងតែមាន​ទឹកចិត្ត​បំពេញការងារ ដោយ​ផ្តោតអារម្មណ៍​ទៅលើ​ការងារ​តែមួយគត់​នៅក្នុងពេល​តែមួយ។ ហើយ​ពេល​បំពេញការងារ​ពួកគេ​មិនដែល​ធ្វើការ​សម្លឹងមើល​តែ​ម៉ោង​នោះទេ នេះ​មានន័យថា គេ​មិនមែន​សួរ​ខ្លួនឯង​ថា «ហេតុអ្វី​បានជា​ក្រ​ដល់​ម៉ោង​ចេញ​ម្ល៉េះ» តែ​ផ្ទុយទៅវិញ​គេ​តែងតែ​ស្តីបន្ទោស​ម៉ោង​ថា «ហេតុអ្វី​បានជា​ម៉ោង​ដើរ​លឿន​ម្ល៉េះ»។

ប្រសិនបើជា បុគ្គលិក​មិនមាន​ឆន្ទៈ​ចំពោះ​ការងារ​វិញ គឺ​គេ​មើល​ឃើញតែ​ភាពស្មុគស្មាញ មិនដឹងថា​ត្រូវ​ចាប់ផ្តើម​ធ្វើការ​ងារ​មួយណា ចោល​មួយណា ឬ​ការងារ​មួយណា​គួរ​ចាប់ផ្តើម​មុន មួយណា​ធ្វើ​ក្រោយ​នោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com