ជាតិ
ពីនេះ ពីនោះ
តើពាក្យ «រំលំ, រលំ, រម្លំ» មួយណាត្រឹមត្រូវ?
×
នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យទាំងនេះប្រើក្នុងន័យផ្សេងគ្នា។ --
ទី១. ពាក្យ «រំលំ ឬ រម្លំ» ជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យរលំ, ធើ្វឲ្យវិនាសប្រយោជន៍ ឬយសស័ក្តិ។ ឧទាហរណ៍៖ រម្លំដើមឈើ, អាងអ្នកធំគិតរម្លំតែគ្នាឯង។ ល។
ទី២. ពាក្យ «រលំ» ជាកិរិយាសព្ទ មានន័យថា ដួលដេកទាំងស្រុងទាំងជំហរ។ ដើមឈើរលំ, សសររលំ, ជំនួញរលំ, រលំរលាយវិនាសទ្រព្យសម្បត្តិ។ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com